​វិ​ទ្យុអា​ស៊ី​សេ​​រី​ចេញ​សេ​ច​ក្ដី​ថ្លែ​ង​កា​រ​ណ៍​ជុំ​វិ​ញក​រ​ណី​លោ​ក​​ជុ​ន ​ច័​ន្ទ​បុត្រ​​ដោ​យ​ចា​ត់ទុ​ក​កា​រ​ចោ​ទ​ប្រ​កា​ន់នេះ​ថា​​ជា​កា​រ​​គ​ម្រា​មកំ​ហែ​ង​យ៉ា​ង​ធ្ង​ន់​ធ្ងរ​​ដើ​ម្បី​បំ​ភិត​បំ​ភ័​យ​​​​

2017-04-27 15:20:00 4722 Views

 

 

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ វិទ្យុអាស៊ីសេរី បានចេញសេចក្ដីថ្លែងការណ៍ ដែលមានខ្លឹមសារថា  ៉ជា​រឿង​ហួស​ហេតុ​ដែល​អាជ្ញាធរ​ យក​អ្នកសារព័ត៌មាន​ ធ្វើ​ជា​មុខ​សញ្ញា​ ធ្វើ​ទុក្ខ​បុក​ម្នេញ​ និង​គំរាម​កំហែង ​ដោយសារការ​បំពេញ​ការងារ​របស់​គាត់​។​ លោក ​ហួត​ វុទ្ធី​ ឬ ​ហៅ ​ជុន​ ច័ន្ទ​បុត្រ​ មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ណា​មួយ​ទេ​។​ គាត់​ក៏​មិន​បាន​បន្លំ​ខ្លួន​ ឬក៏​លាក់​អត្តសញ្ញាណ​ជា​អ្នក​សារព័ត៌មាន​ របស់​អាស៊ី​សេរី​ ដែល​មាន​មនុស្ស​ស្គាល់​ជា​ទូ​ទៅ​។ ចំណាត់​ការ​ក្នុង​ពេល​ថ្មី​ៗ​ មក​លើ​រូប​គាត់​បែប​នេះ ​គឺ​មាន​ចេតនា​បំភិត​បំភ័យ​គាត់​ និង​បុគ្គលិក​អាស៊ី​សេរី​ឯ​ទៀត​ ក្នុង​ពេល​ប្រកួត​ប្រជែង​ ដ៏​ស្រួច​ស្រាល់ក្នុង​រដូវ​កាល​បោះ​ឆ្នោត​។ យើង​ខ្ញុំ​នៅ​អាស៊ី​សេរី ​ចាត់​ទុក​កា​រគំរាម​កំហែង​បែប​នេះ ជា​ករណី​ធ្ងន់ធ្ងរ​។ ​ទោះជាយ៉ាង​នេះ​ក្តី​ វា​ក៏​មិន​អាច​រំខាន​ ឬ​រារាំង​អ្នកសារព័ត៌មាន ​និង​បុគ្គលិក​អាស៊ីសេរី​ ដែល​ក្លាហាន​ មោះ​មុត​ ក្នុង​ការ​បំពេញភារ​កិច្ច​យក​ព័ត៌មាន​ពិត​ ឥត​លាក់​លៀម ​និង​មិន​លម្អៀង​ ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​​ដែល​ត្រូវ​ការ​ព័ត៌​មាន​ពិត​៕ ៉​កាលពីព្រឹកថ្ងៃទី១៩ខែមេសា អនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មួរ សុខហួរ រួមទាំងតំណាងរាស្ត្រមួយចំនួន
ផ្សេងទៀត បាននាំគ្នាទៅសួរសុខទុក្ខសកម្មជនរបស់ខ្លួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅពន្ធនាគារព្រៃស ដោយក្នុងនោះ
គេសង្កេតឃើញមានលោក ជុន ច័ន្ទបុត្រ បានចូលទៅជាមួយដែរ។

ប្រភព៖RFA


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា