លោក កឹម សុខា ប្រាប់​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ថា គ្មាន​សង្គ្រាម​ដាច់​ខាត​បើ​បក្ស​លោក​ឈ្នះ

2017-05-02 09:45:00 5487 Views

 

- - - - - - - - - -- - - - - - - - - - 

លោក កឹម សុខា មេដឹកនាំ​បក្ស​ប្រឆាំង បាន​បន្ត​អះ​អាង​ថា នឹង​គ្មាន​សង្គ្រាម​ជា​ដាច់​ខាត នៅ​ក្រោយ​ពេល​គណបក្ស​របស់​លោក​ឈ្នះ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ ដែល​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រមាន​ពី​សំណាក់​គណបក្ស​កាន់​អំណាច អំពី​ការ​ផ្ទុះ​ឡើង​នូវ​សង្គ្រាម។លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ បាន​ព្រមាន​ជា​ញឹក​ញាប់​ថា ប្រសិន​បើ​គណបក្ស​លោក​ចាញ់​ឆ្នោត សង្គ្រាម​អាច​នឹង​ផ្ទុះ​ឡើង។ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឯ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ លោក កឹម សុខា បាន​​ប្រាប់​ថា គ្មាន​សង្គ្រាម​ជា​ដាច់​ខាត នៅ​ពេល​បក្ស​លោក​ឈ្នះ​ការ​បោះ​ឆ្នោត។លោក​ថ្លែង​បន្ថែម​ថា ថ្វី​ត្បិត​តែ​សន្តិភាព​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ លោក​ថា នោះ​មិន​មែន​ជា​សន្តិភាព​ពេញ​លេញ​នោះ​ឡើយ ដោយ​លោក​បាន​លើក​ឡើង​អំពី​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​គាប់​សង្កត់​ទៅ​លើ​គណបក្ស​ប្រឆាំង​ជា​ដើម៕

- - - - - - - - - -- - - - - - - - - - 

ប្រភព៖VOD

https://goo.gl/veJ8FG


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា