លោក ប៉ា សុជាតិវង្ស ចំ​អក​សារ​នយោបាយ​សន្យា​បក្ស​ប្រឆាំង

2017-05-02 10:45:00 5441 Views

 

- - - - - - - - - -- - - - - - - - - - 

ភ្នំពេញ: មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​កាន់​អំណាច​កាលពី​ម្សិលមិញ​បាន​ថ្លែង​សារ​នយោបាយ​បែប​ចំអក​ឡកឡាយ​ចំពោះ​គោល​នយោបាយ​របស់​គណបក្ស​ប្រឆាំង​ដែល​បាន​ត្រឹម​តែ​សន្យា​នឹង​មិន​មាន​អ្វី​ជា​ការពិត​នោះ​ទេ។

​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​សាលា​សង្កាត់ ប៉ុស្តិ៍​រដ្ឋបាល និង​ផ្លូវ​បេតុង​នៅ​ក្នុង​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ដែល​មាន​សមាជិក​គណបក្ស​ប្រជាជន​ចូលរួម​រាប់រយ​នាក់។លោក ប៉ា សុជាតិវង្ស បាន​ថ្លែង​ថា៖ «ការ​សម្រេច​ចិត្ត​បោះឆ្នោត​ខុស​អាច​ធ្វើឲ្យ​មាន​គ្រោះថ្នាក់​ទូទាំង​ប្រទេស។ ដើម្បី​បញ្ជៀស​គ្រោះថ្នាក់​នេះ​ប្រជាពលរដ្ឋ​ត្រូវ​មាន​ការ​យល់ដឹង​ដោយ​ខ្លួនឯង​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើសរើស​គណបក្ស​នយោបាយ​ណា​មួយ។ ខ្ញុំ​គិត​ថា​បងប្អូន​យើង​យល់​ច្បាស់​ណាស់​ថា​អ្នក​ណា​ដែល​មាន​គុណ​បំណាច់​នាំ​ប្រទេស​ជាតិ​នេះ​ឲ្យ​រស់​បាន​អ្នកណា​ដែល​បាន​ខិតខំ​ដូច​រដ្ឋាភិបាល​យើង​បច្ចុប្បន្ន​ដែល​ខិតខំ​អភិវឌ្ឍ​ប្រទេស​ជាតិ​ដែល​យើង​បាន​ខិតខំ​ថែរក្សា សន្តិភាព ស្ថិរភាព នយោបាយ​បាន​រាល់​ថ្ងៃ​នេះ​គឺជា​ការ​លះបង់​ធំធេង​ណាស់​សម្រាប់​សង្គមជាតិ​កម្ពុជា​យើង»។

- - - - - - - - - -- - - - - - - - - - 

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/JICdYR


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា