ក្រសួងមហាផ្ទៃ បានទទួលលក្ខន្តិកៈថ្មី របស់ គណបក្សសង្រ្គោះជាតិ តែមិនទាន់ប្រកាសទទួលស្គាល់ ឬយ៉ាងណានោះទេ

2017-05-03 10:40:00 5601 Views

 

- - - - - - - - - - - - - - - -

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧នេះ ក្រសួងមហាផ្ទៃបានអះអាងថា ​ខ្លួនបានទទួលសំណើ សុំតម្កល់លក្ខន្តិកៈគណបក្សសង្រ្គោះជាតិ ដែលសមាជវិសាមញ្ញគណបក្ស បានធ្វើវិសោធនកម្ម កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧កន្លងទៅ។ សូមរំលឹកថាគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ បានសម្រេចធ្វើសមាជវិសាមញ្ញ វិសោធនកម្ម ប្រការ ៤៧ថ្មី របស់ខ្លួនឡើងវិញ ​​បន្ទាប់ពីក្រសួងមហាផ្ទៃ ទទួលស្គាល់ លោក កឹម សុខា ជាប្រធានបក្ស តែមិនទទួលស្គាល់អនុប្រធាន ៣រូប ដែលមានលោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ។ ក្នុងសមាជវិសាមញ្ញនេះ ក៏បានបន្ថយលក្ខន្តិកៈមកត្រឹម៩ជំពូក ផងដែរ។  យោងតាមលិខិតរបស់លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ញើជូនលោក យឹម សុវណ្ណ ​ប្រធានគណៈកម្មាធិការប្រតិបត្តិ នៃគណបក្សសង្រ្គោះជាតិ បានឲ្យដឹងថា " ក្រសួងមហាផ្ទៃបានទទួលរួចហើយ នូវលិខិតរបស់គណបក្សសង្រ្គោះជាតិ ដូចមានចុះក្នុងយោងខាងលើ ពាក់ព័ន្ធសំណើសុំតម្កល់លក្ខន្តិកៈ គណបក្សសង្រ្គោះជាតិ ដែលសមាជវិសាមញ្ញគណបក្ស បានធ្វើវិសោធនកម្ម លើប្រការ៤៧ថ្មី ទៅជាប្រការ៤៧ថ្មី(មួយ) និងបានអនុម័តកែតម្រូវលេខរៀង ជំពូកទី១០ ទៅជាជំពូកទី៩វិញ"។

- - - - - - - - - - - - - - - -

ប្រភព៖ដើមអម្ពិល

https://goo.gl/jjqXUa


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា