រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាក់បន្ថែមលើការ ទទួលស្គាល់លក្ខនិ្តកៈថ្មី CNRP

2017-05-04 11:35:00 5539 Views

 

- - - - - - - - - - - - - - - -

ភ្នំពេញ ៖នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧នេះ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមពីលើការ ទទួលស្គាល់វិសោធនកម្មលក្ខនិ្តកៈផ្ទៃក្នុង របស់គណបក្ស សង្រ្គោះជាតិ (CNRP)ដែលបាន ធ្វើសមាជវិសាមញ្ញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ។ក្រសួងមហាផ្ទៃនៅថ្ងៃទី៣ ឧសភា ឆ្នាំ បានផ្ញើលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ ទៅឲ្យគណបក្សនេះវិញ ក្រោយពីគណបក្ស បានដាក់លិខិតសុំតម្កល់ វិសោធនកម្មលក្ខន្តិកៈថ្មីគណបក្ស ដែលសមាជវិសាមញ្ញគណបក្ស បានធ្វើវិសោធនកម្ម លើប្រការ៤៧ថ្មី ទៅជាប្រការ៤៧ថ្មី(មួយ) និងបានអនុម័តកែតម្រូវលេខរៀង ជំពូកទី១០ ទៅជាជំពូកទី៩វិញ កាលពីថ្ងៃទី២៦ ខែ មេសា ដើម្បីសុំឲ្យក្រសួងមហាផ្ទៃ ទទួលស្គាល់លក្ខន្តិកៈថ្មីរបស់ខ្លួន ឈានទៅទទួលស្គាល់អនុប្រធាន គណបក្សសង្រ្គោះជាតិ។លោក ស ខេង បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ច ប្រជុំការពារដំណើរការ រៀបចំការបោះឆ្នោត  ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤  នៅថ្ងៃព្រឹកទី៤ ឧសភា ថា ក្រសួងបានផ្ញើ លក្ខន្តិកៈទៅគណបក្សសង្រ្គោះជាតិវិញហើយ។លោកបន្តថា “យើងអត់មានអីជំទាស់កើតទេ។ខ្ញុំធ្វើតាមច្បាប់ ធ្វើតាមតួនាទីរបស់ខ្ញុំ កាលណាឯកសារគាត់ (CNRP)តម្កល់នៅក្រសួងមហាផ្ទៃយ៉ាងម៉េច គឺគាត់ត្រូវគោរតាមនុង ដល់គាត់មិនគោរព ឲ្យខ្ញុំទៅគោរពជំនួស គាត់ វាអត់កើត។

- - - - - - - - - - - - - - - -

ប្រភព៖ដើមអម្ពិល

https://goo.gl/URItIz

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា