មេបក្ស​ប្រឆាំង សុំ​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ជួយ​លុយ​សម្រាប់​ដាក់​អ្នកសង្កេតការណ៍

2017-05-04 15:55:00 5535 Views

 

- - - - - - - - - - - - - - - -

 

​លោក កឹម សុខា បាន​សុំ​ឲ្យ​អ្នកគាំទ្រ​ឧបត្ថម្ភ​ថវិកា​សរុប​ចំនួន​២០​ម៉ឺន​ដុល្លារ​ដើម្បី​ចំណាយ​ទៅលើ​អ្នកសង្កេតការណ៍​បោះឆ្នោត​ជាង​៤​ម៉ឺន​នាក់ ដែល​ត្រូវ​សង្កេតការណ៍​នៅតាម​ការិយាល័យ​បោះឆ្នោត​ទាំងអស់​ទូទាំងប្រទេស​ក្នុងអំឡុង​ការបោះឆ្នោត​ថ្ងៃទី​៤ មិថុនា​។ លោក កឹម សុខា មេ ក៏បាន​អះអាង​ផងដែរ​ថា អ្នកនយោបាយ​បរទេស​លែង​សួរ​លោក​អំពី​លទ្ធភាព​នៃ​ការ​ចាញ់ឆ្នោត​ទៀតហើយ​ប៉ុន្តែ​​ផ្ទុយទៅវិញ​សួរ​លោក​អំពី​ផែនការ​របស់លោក​សម្រាប់​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត ៖ “...​ពួកគេ​សួរ​យើង នៅពេល​យើង​ឈ្នះតើ​យើង​នឹងធ្វើ​អ្វី​? ពួកគេ​ចង់ដឹង​អំពី​កម្មវិធី​នយោបាយ​របស់​យើង​...​កម្មវិធី​នយោបាយ​អន្តរជាតិ​អ្វីខ្លះ​?...​កម្មវិធី​នយោបាយ​សេដ្ឋកិច្ច​អ្វីខ្លះ​?​វា​មានន័យ​​ថា​ប្រហែលជា​ពួកគេ​ឃើញថា យើង​នឹង​ដឹកនាំ​ប្រទេស​នាពេល​ឆាប់ៗ​ខាងមុខ​...”​។ 
​ យ៉ាងណាក្ដី​អ្នកនាំពាក្យ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​ច្រាល​ចោលការ​អះអាង​របស់លោក កឹម សុខា ដោយ​ចាត់​​ទុក​វា​ថា​ជាការ​អួត​ខុស​ការពិត​៕

- - - - - - - - - - - - - - - -

 

ប្រភព៖រស្មីកម្ពុជា

https://goo.gl/vd2HSw


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា