​ប​ក្ស​ប្រ​ឆាំ​ង​អះអា​ង​ថា​ ​កា​រ​បោះ​ឆ្នោ​ត​នេះ​មិ​ន​ទាន់​មា​ន​យុ​ត្តិ​ធ​ម៌​សម្រា​ប់​ខ្លួ​ន​ទេ​​ ​

2017-05-15 14:25:00 5658 Views

 

 

គណបក្សប្រឆាំងបានចាត់ទុកការរៀបចំការបោះឆ្នោតនៅក្នុងអាណត្តិនេះថា នៅពុំទាន់មានយុត្តិធម៌ពេញលេញសម្រាប់
ខ្លួននៅ ឡើយទេ ដោយសារតែនៅតែស្ថិតក្រោមការគម្រាមកំហែងដដែល ។ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ និងជាអ្នកនាំពាក្យផង លោក យឹម សុវណ្ណ បានថ្លែងឲ្យដឹងនៅក្នុងពិធីជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាសង្កាត់របស់គណបក្សសង្គ្រោះជាតិ នារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យ ទី១៤ ឧសភា ឆ្នាំ២០១៧ ម្សិលមិញនេះ ថា 
មូលហេ តុដែលលោកចាត់ទុកថា មិនទាន់មានយុត្តិធម៌សម្រាប់គណបក្សរបស់លោកនៅឡើយ ដោយសារតែមន្រ្តីរបស់
លោកមិនងាយ គេចផុតពីការគម្រាមកំហែងនានាពីសំណាក់អ្នកមានអំណាចនៅកម្ពុជា នៅពេលណាដែលថ្នាក់ដឹកនាំ
ឬក៏មន្រ្តីណាម្នាក់ហ៊ាន និយាយប៉ះពាល់តែបន្តិចបន្តួច និងគម្រាមចាប់ដាក់គុក ។ លោកបន្តថា សកម្មភាពគម្រាមកំហែងទាំងឡាយណាក៏ដោយ ដែលធ្វើដាក់គណបក្សសង្រ្គោះជាតិ គឺជាការបង្ហាញយ៉ាងច្បាស់ថា មិនមានយុត្តិធម៌សម្រាប់ពួកលោកនៅឡើយទេចំពោះការបោះឆ្នោតនេះ ៖ « ការបោះឆ្នោតនេះនិយាយឱ្យមែនទែនទៅ អត់មានយុត្តិធម៌ទេ យើង
និយាយអីមិនបាន ចាប់ដាក់គុក គម្រាមកំហែង បំភិតបំភ័យសព្វបែបយ៉ាង
 » ។

ប្រភព៖VIM

https://goo.gl/Imfrqs


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា