គ.ជ.ប នឹងចាត់វិធានការ ចំពោះស្ថានីយ៍វិទ្យុ ទូរទស្សន៍ កាសែតណាដែលធ្វើខុសបទប្បញត្តិ អំឡុងពេលឃោសនាបោះឆ្នោត

2017-05-15 16:30:00 5437 Views

 

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា គ.ជ.ប នឹងចាត់វិធានការចំនួន ៣ដំណាក់កាល ចំពោះស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងកាសែតណា ដែលអនុវត្តខុសទៅនឹងបទប្បញត្តិណែនាំរបស់ គ.ជ.ប នាអំឡុងពេលឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ខាងមុខ។  យុទ្ធនាការឃោសនាបោះឆ្នោតនេះ នឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ពិសសនោះ ក៏មានការធ្វើអត្ថាធិប្បាយតាមកញ្ចក់ទូរទស្សន៍ និងសម្លេងក្នុងវិទ្យុផងដែរ។ ប្រកាសនេះ គ.ជ.ប បានបញ្ជាក់ថា ប្រសិនបើពិធីករ-ពិធីការិនីណាមួយ អត្ថាធិប្បាយព័ត៌មានដោយចេតនាជួយដល់គណបក្សណាមួយនោះ គ.ជ.ប នឹងធ្វើការណែនាំ និងដាក់ទោសទណ្ឌទៅតាមបទប្បញត្តិច្បាប់ជាធរមាន។លោក ហង្ស ពុទ្ធា ថ្លែងបែបនេះ ក្នុងសិក្ខាសាលាស្ដីពី សិល្បៈអត្ថាធិប្បាយជុំវិញការបោះឆ្នោតឃុំ-សង្កាត់ ដែលរៀបចំឡើងដោយ សមាគមពិធីករ-ពិធីការិនីកម្ពុជា សហការជាមួយក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ នៅទីស្ដីការក្រសួងព័ត៌មាន។

ប្រភព៖Fresh news

https://goo.gl/fjix30


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា