លោក ទៀ បាញ់ គំរាម «វាយបាក់ធ្មេញ» បើមានការតវ៉ានឹងលទ្ធផលបោះឆ្នោត

2017-05-15 16:50:00 5395 Views

 

លោក ទៀ បាញ់ បានថ្លៃងនៅខាងមុខមន្ដ្រីរាជការ និងពលរដ្ឋជាច្រើនរយនាក់បែបនេះ​ នៅក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាគារមណ្ឌល​រដ្ឋបាល មន្ទីរ សាលាខេត្ដសៀមរាប កាលពីថ្ងៃអាទិត្យ៖ «អាហ្នឹងស្ដាប់ឲ្យច្បាស់នាំឲ្យមានការចលាចលឬយើងធ្វើសញ្ញានាំមកនូវភាពអសន្ដិសុខកើតឡើងទាំងរូបភាពណាក៏ដោយឡែក គឺមិនបណ្ដែតបណ្ដោយឲ្យធ្វើទៀតទេ ដើរជេរថា អានេះឲ្យចុះចេញ អានោះឲ្យរត់ សុំចុះចេញ ដូរចេញ ដូរដូរ អត់មានទៀតទេ ផែនការទាំងនេះ មិនអនុញ្ញាតទៀតទេ ព្រោះយើងបានចំណាយច្រើនហើយ»។ឧបនាយករដ្ឋមន្រ្ដីរូបនេះបានថ្លែងទៀតថា រដ្ឋាភិបាលកម្ពុជាបានដឹកនាំប្រទេសឲ្យរួចផុតពីប្រល័យ​ពូជសាសន៍ និងបានចំណាយថវិកាជាច្រើនទៅលើការអភិវឌ្ឍប្រទេស​ជាតិ ប៉ុន្ដែបែរជាមានពលរដ្ឋ ឬគណបក្សនយោបាយ​ដែល​លោកទំនងសំដៅលើបក្សប្រឆាំង មកប្រើពាក្យថា «ដូរ ដូរ»និងពាក្យថា «ហ៊ុន សែន អើយចុះចេញទៅ» ទៅវិញ។ លោកបន្ដថា លោកនឹងមិនឲ្យប្រើពាក្យនេះទៀតឡើយ។ លោកបន្ដថា«យើងបានមកដល់សពថ្ងៃនេះហើយបែជាមកណាណីពេលដែលបោះឆ្នោតចាញ់ហើយ គឺមិនព្រមចាញ់ទេ ចេញមកព្រោងព្រាត​មកទាមទារនេះទាមទារនោះ ដាក់បែកធ្មេញឥឡូវហើយ មិនទុកទេប្រាប់ឲ្យហើយគឺនិយាយគ្នាត្រង់ចឹងម៉ងថាម៉េចថាចុះរឿងពិតត្រូវនិយាយគ្នាចឹង​មាត់ណាមាត់ហ្នឹងគឺហាមនិយាយដាច់ខាង»

ប្រភព៖VOD

https://goo.gl/OqPKD0


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា