ប្រធាន គ.ជ.ប ព្រមានធ្ងន់ៗទុកជាមុនចំពោះជនណាដែលហ៊ានអះអាងថា ទឹកខ្មៅអាចលប់បាន នៅថ្ងៃបោះឆ្នោត ហើយហៅថាជាអ្នកចង់បំផ្លាញការបោះឆ្នោត

2017-05-17 15:30:00 5557 Views

 

 

លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ​.ប បានព្រមានធ្ងន់ៗ​ទុកជាមុនថា ចំពោះជនណាដែលចេញ មុខអះអាងថា ទឹកខ្មៅអាចលប់ជ្រះនៅថ្ងៃបោះឆ្នោត ហើយគ.ជ.ប ហៅជននោះថា ជាអ្នកដែលចង់បំផ្លាញការបោះឆ្នោតនៅកម្ពុជា​។ក្រោយបញ្ចប់ការបង្ហាញ និងធ្វើការ​សាកសល្បង គុណភាពទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ ប្រធាន គ.ជ.ប​ បានព្រមានថា «ប្រសិនបើមានរូបភាពគេចង់សាកល្បង អង្គការចាត់តាំងណាក៏ដោយ គេចាត់តាំងទៅធ្វើអ្វី​ដើម្បីបំផា្លញការបោះឆ្នោតនេះ ចាំមើលថា តើ គ.ជ.ប នឹងចាត់វិធានការតាមច្បាប់យ៉ាងមិច, ហើយអង្គការចាត់តាំងហ្នឹង សម្រាប់ជួយដល់ការបោះឆ្នោត ឬបំផ្លាញការបោះឆ្នោត»។លោក ស៊ិក ប៊ុនហុក បន្ដថា «អ្នកដែលទឹកខ្មៅលប់មិនជ្រះឲ្យជ្រះ នៅក្នុងថ្ងៃបោះឆ្នោតមានបំណង៣យ៉ាងគឺ ទី១៖ មានគំនិតចង់បន្លំចូលទៅបោះឆ្នោតច្រើនដង, ទី២៖ មានគំនិតមិនស្មោះត្រង់នឹងការបោះឆ្នោត ហើយចង់ទៅបោះឆ្នោតម្ដងទៀត និងទី៣៖ ធ្វើឲ្យមានការភាន់ច្រឡំ នឹងបាត់​ទំនុកចិត្តដល់ការបោះឆ្នោត»

ប្រភព៖Fresh news

https://goo.gl/4FG4Yo

 

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា