គ.ជ.ប នឹងដាក់សញ្ញាក្រាហ្វិក នៅថ្ងៃបោះឆ្នោត ដើម្បីដឹងថា បក្សណាទទួលសំឡេងច្រើនជាងគេ

2017-05-18 11:20:00 5443 Views

 

ដើម្បីឲ្យដឹងថា​ គណបក្សនយោបាយណាមួយ ដែលទទួលបានសំឡេងច្រើនជាងគេ នៅក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នឹងដាក់សញ្ញាក្រាហ្វិក នៅក្នុងប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឲ្យបក្សនយោបាយ និងពលរដ្ឋ បានដឹងគ្រប់គ្នា។លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បន្ទាប់ពីបញ្ចប់វគ្គខ្លីក្នុងសិក្ខាសាលា សម្រាប់អ្នកព័ត៌មាន នៅសណ្ឋាគារកាំបូឌីយ៉ាណា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នេះ បានឲ្យដឹងថា នៅក្នុងប៉ុន្មានថ្ងៃខាងមុខគ.ជ.ប នឹងជួបគណបក្សទាំង១២ ដែលបានដាក់បេក្ខភាពរបស់ខ្លួន ក្នុងការប្រកួតប្រជែងបោះឆ្នោត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ដើម្បីពិភាក្សា អំពីការចាប់ពណ៌សញ្ញាក្រាហ្វិក។លោកបញ្ជាក់ថា គ.ជ.ប នឹងអញ្ជើញគណបក្សនយោបាយ ទាំង១២ ដើម្បីមកចាប់ឆ្នោតយកពណ៌ របស់បក្សនីមួយៗ ពីព្រោះគ.ជ.ប ត្រូវរៀបចំជាក្រាហ្វិក។

ប្រភព៖ដើមអម្ពិល

https://goo.gl/ElDpst

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា