គណបក្សប្រ​ជាធិបតេយ្យមូលដ្ឋាន ថាមិនចែកលុយនិងសារ៉ុងឲ្យពលរដ្ឋដើម្បីបានជាប់ឆ្នោតទេ

2017-05-19 14:15:00 5458 Views

 

មន្ត្រីរបស់គណ​​បក្សប្រ​ជាធិបតេយ្យមូលដ្ឋាន អះអាងបែបបញ្ឆិតបញ្ឆៀងថា យុទ្ធនាការឃោសនារក​សំ​ឡេ​ងឆ្នោត នៅពេល​ខាងមុ​ខនេះ​ សារនយោបាយសម្រាប់ទាក់ទាញ គឺជំរុញការអភិវឌ្ឍភូមិ ឃុំគំរូ ដោយ​ថា​មិ​ន​​​ចុះ​ចែក​លុយ ​​សារ៉ុ​ង ឬប៊ីចេងដូចគណបក្សមួយចំនួនទេ។ក្នុងសន្និសីទសារព័ត៌មានមួយ នៅស្នាក់ការកណ្តាលគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅរាជធានី​ភ្នំពេ​ញ កាលពីព្រឹកថ្ងៃទី១៨ឧសភា ក្រោ​យជួប​ស​កម្មជន​រួច ប្រធានកម្មវិធីអភិវឌ្ឍន៍សមត្ថភាពថ្នាក់ដឹកនាំមូលដ្ឋាន លោក យង់ សាំងកុមារ លើកឡើ​ងថា ក្នុងយុទ្ធ​នា​​ការ​រក​សំឡេងឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ លោកថា គណបក្ស​របស់លោក នឹ​ង​មិន​ចុះចែក​ លុយ ឬអំណោយនានា ដល់ប្រជាពលរដ្ឋទេ។លោក យង់ សាំងកុមារ បន្តថា គណបក្សនេះ នឹងបង្ហាញគោលនយោបាយសំខាន់ៗ៥ចំនុច ដែល​លោក​ថា ដើម្បីជំរុញដ​ល់​កា​​រ​អភិវឌ្ឃភូមិ ឃុំ គំរូ និងអភិបាលកិច្ចល្អ។

ប្រភព៖VOD

https://goo.gl/VJqOiM


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា