នាយករដ្ឋមន្រ្តី អំពាវនាវឲ្យកម្លាំងនគរបាល ទៅបោះឆ្នោតគ្រប់គ្នា

2017-05-19 14:30:00 5372 Views

 

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវ ដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវចូលរួមបោះឆ្នោត បំពេញកាតព្វកិច្ចជាពលរដ្ឋ ឲ្យបានគ្រប់ៗគ្នា ។យោងតាមសារលិខិតជូនពរ របស់លោក ផ្ញើជូនកងកម្លាំង នគរបាលជាតិទូទាំងប្រទេស ក្នុងឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧២ នៃថ្ងៃបដិសន្ធិរបស់ កងកម្លាំងនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៧) បានឲ្យដឹងថា "កងកម្លាំងនគរបាលគ្រប់រូប ត្រូវអញ្ជើញទៅបោះឆ្នោត បំពេញកាតព្វកិច្ចជាពលរដ្ឋ" ។ក្នុងឱកាសនោះដែរ លោក មានប្រសាសន៍ថា ចាប់ពីថ្ងៃទី២០ ឧសភា រហូតដល់ថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ ដែលជាយុទ្ធនាការ ឃោសនាបោះឆ្នោត និងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ នោះ កងកម្លាំងនគរបាលគ្រប់រូប ត្រូវលើកកម្ពស់ស្មារតី យកចិត្តទុកដាក់ក្នុងការធានា ឲ្យបាននូវបរិយាកាសសន្តិសុខ សម្រាប់ព្រឹត្តការណ៍នេះ ។

ប្រភព៖ដើមអម្ពិល

https://goo.gl/SqLkm9


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា