គ.ជ.ប ចេញប្រកាសថា ស្ថានការណ៍នៃការឃោសនាបោះឆ្នោតរយៈពេលមួយសប្ដាហ៍ មានភាពល្អប្រសើរ, មនុស្ស២នាក់ស្លាប់ក្នុងពេលឃោសនា

2017-05-26 15:20:00 4688 Views

 

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ រយៈពេល៦ថ្ងៃមកនេះ មានមនុស្សចំនួន២នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលម្នាក់ជាបេក្ខជនរបស់គណបក្សសង្គ្រោះជាតិ នៅខេត្តពោធិ៍សាត់ និងម្នាក់ទៀតជាប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង។លោកបញ្ជាក់ដូចនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីដំណើរការប្រព្រឹត្តទៅ នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅទីស្នាក់ គ.ជ.ប។លោក ហង្ស ពុទ្ធា ថ្លែងយ៉ាងដូច្នេះថា «ខាងខេត្តបាត់ដំបង ក្បូងដង្ហែរបស់គណបក្សប្រជាជនកម្ពុជា បានប៉ះទង្គិចដល់ប្រជាពលរដ្ឋម្នាក់ បណ្ដាលឲ្យស្លាប់ នៅពេលទៅដល់មន្ទីរពេទ្យ ហើយខាងគណបក្សប្រជាជន លោកក៏បានសន្យាថា ទទួលខុសត្រូវទាំងស្រុងទៅលើការស្លាប់នេះដែរ ហើយនៅក្នុងខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបេក្ខជនរបស់ CNRP លំដាប់លេខរៀងទី៣ ស្លាប់បាត់បង់ជីវិត»

ប្រភព៖Fresh news

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា