លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ «គណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រច្រើនលើសលុប ព្រោះពលរដ្ឋស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ»

2017-05-27 10:25:00 5439 Views

 

លោក ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស​ទទួលបានការគាំទ្រច្រើនលើសលុបបំផុតពីប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈស្រឡាញ់សុខសន្តិភាព និងការអភិវឌ្ឍ ដែលគណបក្ស ប្រជាជនកម្ពុជាបាននាំមកឲ្យជាតិកម្ពុជានាពេលបច្ចុប្បន្ន។លោក ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះថា «គណបក្សប្រជាជនកម្ពុជា គឺទទួលបានការគាំទ្រពីប្រជាពលរដ្ឋនៅទូទាំងប្រទេសច្រើនលើសលុបបំផុត។ ព្រោះគណបក្សយើង ជាគណបក្សរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ»។លោក បន្ថែមថា «ប្រជាពលរដ្ឋបានឃើញច្បាស់នូវស្នាដៃដឹកនាំ និងកសាងប្រទេសរបស់ គណបក្សប្រជាជន ដែលបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ដែលខ្ទេចខ្ទាំដោយសារសង្រ្គាម និងការកាប់សម្លាប់ បានក្លាយមកជាប្រទេសរីកចម្រើន មានកំណើនសេដ្ឋកិច្ចខ្ពស់ ងើបត្រដែតស្មើមុខជាមួយប្រទេសក្នុងតំបន់ និង សហគមអន្តរជាតិ។ កម្ពុជាគ្រប់រូបបានឃើញ និងពេញចិត្តចំពោះលទ្ឋផលនៃដឹកនាំរបស់គណបក្សប្រជាជនយើង»

ប្រភព៖Fresh news

https://goo.gl/SHDQHJ


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា