លោក កឹម សុខា៖ គណបក្សសង្គ្រោះជាតិ គឺជាគណបក្ស ដែលគិតពីអនាគតកាល

2017-05-27 11:05:00 5544 Views

 

លោក កឹម​ សុខា​ប្រធានគណបក្សសង្រ្គោះជាតិនៅថ្ងៃទី២៧ ខែ ឧសភានេះក្នុងយុទ្ធនាការ ឃោសនា បោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានលើកឡើងថា គណបក្សសង្គ្រោះ ជាតិ គឺជាគណបក្សដែលគិតពី អនាគតនិងចង់បានការប្រកូតប្រជែង យកសន្លឹកឆ្នោតតាម រយៈទស្សនៈនយោបាយ។លោក កឹម សុខា បានសរសេរក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា"គណបក្សសង្គ្រោះជាតិ ចង់បានការប្រកួតគ្នាក្នុង ការបោះឆ្នោត ទៅលើទស្សនៈនយោបាយរៀងៗខ្លួន ដោយបង្ហាញជូនប្រជាពលរដ្ឋ នូវអ្វីដែលខ្លួនយល់ឃើញ ថាល្អ ហើយត្រូវធ្វើជូនប្រជាពលរដ្ឋ និងប្រទេសជាតិនៅពេលដែលខ្លួន ទៅដឹកនាំមូលដ្ឋានឃុំ-សង្កាត់ និងទៅដឹកនាំប្រទេសជាតិ"។លោកបានសរសេរបន្ថែមថា" ជាក់ស្ដែង ក្នុងការបោះឆ្នោតពេលនេះ គណបក្សសង្គ្រោះជាតិ លើកយកគោល នយោបាយអាទិភាព៥ចំណុច ដើម្បីសុំការគាំទ្រពីប្រជាពលរដ្ឋ ដែលមានអាទិ៍៖ ១.ពង្រឹងសិទ្ធិអំណាច ប្រជាពលរដ្ឋ ២.លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ៣.ផ្ដល់សេវាដោយមិនរើសអើង ស្អាតស្អំ ទាន់ពេលវេលា ៤.ធានាការពារសន្ដិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និង៥.ផ្ដល់កញ្ចប់ថវិកាជាតិកន្លះលានដុល្លាជាមធ្យមជូនឃុំ-សង្កាត់ក្នុងមួយឆ្នាំ សម្រាប់អភិវឌ្ឍន៍ខ្លួនឯង"៕

ប្រភព៖ដើមអម្ពិល

https://goo.gl/kcWkAd


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា