លោក គឹម សុខ ថា ឃ្លាន​បោះឆ្នោត​ជាង​ឃ្លានបាយ

2017-05-29 08:50:00 5582 Views

 

 លោក គឹម សុខ អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ ដែល​កំពុងតែ​ជាប់ពន្ធនាគារ ក្រោម​បណ្តឹង​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អះអាងថា លោក​នឹង​បង្អត់អាហារ​ខ្លួនឯង​រយៈពេល​៧​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៩ ខែឧសភា ដល់​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២0១៧​។ នេះ​បើតាម​លិខិត​របស់លោក គឹម សុខ ដែល​សរសេរ​ឲ្យ​លោក​មេធាវី ជូ​ង ជូ​ងី ហើយ​ត្រូវបាន​លោក​មេធាវី ជូ​ង ជូ​ងី យកទៅ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២0១៧​។ នៅក្នុង​លិខិត​នោះ លោក គឹម សុខ បញ្ជាក់ថា ការដែល​លោក​ដាក់ទណ្ឌកម្ម​ខ្លួនឯង ដោយ​អត់​បរិភោគ​អាហារ​រយៈពេល​៧​ថ្ងៃ គឺ​ដើម្បី​អង្វរ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ជិត​៨​លាន​នាក់ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤​នេះ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២0១៧​។ លោក គឹម សុខ បាន​សរសេរ​ក្នុង​លិខិត​យ៉ាង​ដូច្នេះ​៖«​ការបោះឆ្នោត គឺជា​ដំណោះស្រាយ​សន្តិវិធី​នៃ​ការផ្លាស់ប្តូរ​មេដឹកនាំ ទាំង​នៅ​មូលដ្ឋាន និង​ថ្នាក់ជាតិ​។ គ្មានទេ​សង្គ្រាម ដោយសារ​ការផ្លាស់ប្តូរដែល​កើតឡើង​ពី​ការបោះឆ្នោត​»​។ 

ប្រភព៖ថ្មីៗ

https://goo.gl/OeAgku


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា