តុលាការ​កោះ​ហៅ​សកម្មជន CNRP ៥ រូប​ក្នុង​រឿង​ទាស់​ពាក្យ​សម្តី​ជាមួយ CPP

2017-05-29 11:35:00 5576 Views

 

 បេក្ខជន​ឈរ​ឈ្មោះ​មេឃុំ​ព្រៃខ្លា​លេខ​រៀង​ទី​ ១ ក្នុង​ស្រុក​កោះអណ្តែត និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ៤ ​រូប​ផ្សេង​ទៀត​ត្រូវ​បាន​តុលាការ​ខេត្ត​តាកែវ​កោះ​ហៅ​ឲ្យ​ចូល​ទៅ​បំភ្លឺ​ក្នុង​នាម​ជា​ជនសង្ស័យ​នៅ​ថ្ងៃ​ទី​ ៣១ ខែ​ឧសភា​គឺ​ ៣ ​ថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត​ទាក់ទង​នឹង​ដំណើរ​រឿង​បរិហារកេរ្តិ៍​ជា​សាធារណៈ ជេរប្រមាថ​ជា​សាធារណៈ​ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ក្នុង​រឿង​ដែល​មាន​ការ​ទាស់​ពាក្យ​សម្តី​គ្នា​ជាមួយ​សកម្មជន​គណបក្ស​ប្រជាជន​កាលពី​ថ្ងៃ​ទី​ ២០ ខែ​ឧសភា​ដែល​ជា​ថ្ងៃ​ចាប់ផ្តើម​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​។៥ ថ្ងៃ​បន្ទាប់ពី​មាន​ការ​ទាស់​ពាក្យសម្តី​គ្នា​គឺ​នៅ​ថ្ងៃ​ទី​ ២៥ ខែ​ឧសភា​ឆ្នាំ​ ២០១៧ តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​តាកែវ​លោក ទេព មុនិន្ទ បាន​ចេញ​ដីកា​កោះ​ហៅ​បេក្ខជន​មេឃុំ​លេខ​រៀង​ទី​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឃុំ ព្រៃខ្លា ស្រុក​កោះអណ្តែត លោក កែវ អ៊ាត និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ឃុំ​ដដែល​នេះ​ចំនួន​ ៤ ​រូប​ផ្សេង​ទៀត​ក្នុង​នោះ​មាន​លោក ជុន ជឿន លោក ម៉ម សារឿន លោក សុខ សាង និង​លោក ហែម កាន ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​នា​ថ្ងៃ​ទី​ ៣១ ​ខែ​ឧសភា​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/xAChpe


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា