 
			
គណបក្សសង្រ្គោះជាតិបានចេញផ្សាយឆ្លើយតបទៅនឹងមន្រ្តីរដ្ឋាភិបាល ដែលបានចំអកថា គោលការណ៍ទម្លាក់ថវិកាជាតិកន្លះលានដុល្លារមិនអាចធ្វើទៅបានក្នុងរយៈពេលដ៏ខ្លី ។លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិការគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា ក្នុងនាមលោកដែល
 បានរៀន សូត្របញ្ចប់ថ្នាក់អនុបណ្ឌិតមកពីប្រទេសជប៉ុន រួមនឹងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិដទៃផ្សេងទៀត ធានា
 ថា នឹងបណ្ដុះ បណ្ដាលមេឃុំ ឬចៅសង្កាត់នៅទូទាំងប្រទេសឱ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីកាន់កាប់ថវិកាដែល
 ថ្នាក់ជាតិទម្លាក់ទៅចំនួន កន្លះលានដុល្លារដើម្បីអភិវឌ្ឍឃុំ ឬសង្កាត់ ៖ « បើអស់លោកបណ្ឌិតទាំងអស់នោះ អះអាង
 ថាធ្វើមិនបាន ខ្ញុំ យឹម សុវណ្ណ អនុបណិ្ឌត ដែលបានសិក្សានៅប្រទេសជប៉ុន ធានាថានឹងបណ្តុះបណ្តាលមេឃុំ និង
 ចៅសង្កាត់ មកពីគ្រប់គណបក្សនយោបាយ អោយមានសមត្ថភាព គ្រប់គ្រងលុយ កន្លះលានដុល្លារក្នុងមួយឆ្នាំ អោយ
 ទាល់តែបាន »។ 
ប្រភព៖VIM
http://www.imnsj.org/?p_peasa=kh&p_tumpor=social-news&p_laikreang=4233
.jpg)