បក្សប្រឆាំង យក​ទីលាន​ប្រជាធិបតេយ្យ​ចាស់ ធ្វើជា​កន្លែង​ជួបជុំគ្នា សម្រាប់​ដង្ហែ​ក្បួន​ឃោសនា​ធំ​ នៅថ្ងៃចុងក្រោយ

2017-05-31 15:35:00 5465 Views

 

​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដង្ហែ​ក្បួន​ឃោសនា​ធំ ជា​លើកចុងក្រោយ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២0១៧​។ ប៉ុន្តែ នៅពេល​ព្រឹក គណបក្ស​សង្គ្រោះ​ជាតិ នឹងមិន​ដង្ហែ​ឡើយ ដោយ​រង់ចាំ​រហូតដល់​ពេល​ថ្ងៃ ទើប​ចាប់ផ្តើម​ដង្ហែ​។សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា ចាប់ពី​ម៉ោង​៧​ព្រឹក នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២0១៧ អ្នកគាំទ្រ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទៅ​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាស់ ក្បែរ​រមណីយដ្ឋាន​វត្ត​ភ្នំ ដើម្បី​រៀបចំ​ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេងឆ្នោត សម្រាប់​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤​នេះ​។  ប៉ុន្តែ លោក ម៉ន ផល្លា ប្រធាន​គណៈកម្មការ​ប្រ​តិ្ត​ប​ត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំរាជធានី​ភ្នំពេញ បាន​ប្រាប់​សារព័ត៌​ត​មាន​ថ្មីៗ នៅពេល​ព្រឹក​គណបក្ស​ស​ង្គ្រោះ​ជាតិ នឹងមិន​ដង្ហែ​ក្បួន​ឃោសនា​ឡើយ ពោលគឺ អ្នកគាំទ្រ​និង​សកម្មជន​ទាំងអស់ គ្រាន់តែ​ទៅ​ជួបជុំគ្នា​ប៉ុណ្ណោះ ដើម្បី​ស្តាប់​សារ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​។ 

ប្រភព៖​សារព័ត៌​ត​មាន​ថ្មីៗ

https://goo.gl/GJ24X7


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា