លោក ហ៊ុន សែន៖ «ខ្ញុំនៅតែអះអាងថាបើនៅមានការជេរប្រមាថ ញុះញង់លាបពណ៌...ប្រភពនៃសង្គ្រាម និងចលាចលនៅតែមានសម្រាប់កម្ពុជានៅឡើយ»!

2017-06-01 11:00:00 5428 Views

 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន និងជាប្រធានគណបក្សកាន់អំណាច បានអះអាងជាថ្មីថា ដរាបណានៅតែមានការជេរប្រមាថ និងការញុះញុងលាបពណ៌នៅក្នុងសង្គមខ្មែរនោះ ប្រភពនៃសង្គ្រាម និងការចលាចនៅតែមានសម្រាប់ប្រទេសកម្ពុជានៅឡើយ។ការអះអាងរបស់លោក ហ៊ុន សែន យ៉ាងដូច្នេះត្រូវគេដឹងថា ធ្វើឡើងបន្ទាប់ពីសកម្មជនរបស់គណបក្សប្រឆាំង នៅតែប្រើប្រាស់ពាក្យសំដីជេរប្រមាថ ខ្វះសីលធម៌ លាបពណ៌គ្នាថា ជាអាយ៉ងយួនជាដើម ពិសេសនៅក្នុងដំណើរការនៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។លោក ហ៊ុន សែន បញ្ជាក់តាមរយៈ Facebook របស់សម្តេចយ៉ាងដូច្នេះថា «តើចង់ភ្លក់រសជាតិនៃសង្គ្រាម​និងការព្រាត់ប្រាស់ទៀតឬទេ? នេះជាប្រធានបទសំរាប់ការបោះឆ្នោតនាពេលខាងមុខ ដែលត្រូវជ្រើសរើស រវាងសង្គ្រាមនិងសន្តិភាព។ ខ្ញុំនៅតែអះអាងថាបើនៅមានការជេរប្រមាថ ញុះញង់លាបពណ៌។ល។ ប្រភពនៃសង្គ្រាមនិងចលាចលនៅតែមានសម្រាប់កម្ពុជានៅឡើយ»។

ប្រភព៖Fresh news

https://goo.gl/G5aFIe


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា