ក្រសួង​មហាផ្ទៃ​កំពុង​ស៊ើប​អង្កេត​លើ​NGOs​ខ្លះ​ដែល​ខ្លួន​ចោទ​ថា ធ្វើ​សកម្មភាព​ប៉ះ​ពាល់​បរិយាកាស​នយោបាយ

2017-06-01 15:15:00 5536 Views

 

នៅ​ពេល​នេះ ក្រសួង​មហាផ្ទៃ​កម្ពុជា​កំពុង​តែ​តាម​ដាន​ពិនិត្យ និង​ស៊ើប​អង្កេត​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​ដែល​ខ្លួន​បាន​ចោទ​ថា បាន​ប្រព្រឹត្ត​ខុស​តួនាទី​និង​លក្ខន្តិក​ដោយ​បាន​ធ្វើ​សកម្មភាព និង​បញ្ចេញ​ព័ត៌មាន​ដែល​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​បរិយាកាស​នយោបាយ​កម្ពុជា។ បើ​តាម​ក្រសួង​មហាផ្ទៃ ដរាប​ណា​សមត្ថកិច្ច​ប្រមូល​បាន​ភ​ស្តុ​តាង​គ្រប់​គ្រាន់ ដរាប​នោះ​ក្រសួង​នឹង​ចាត់​វិធានការ​ទៅ​តាម​ច្បាប់​ចំពោះ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នោះ​ភ្លាម។ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ក្រសួង​មហាផ្ទៃ​កំពុង​ពិនិត្យ​តាម​ដាន​ទាំង​នេះ ភាគ​ច្រើន​គឺ​ជា​អង្គការ​ដែល​ធ្វើ​ការ​លើ​ផ្នែក​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ និង​ការ​បោះ​ឆ្នោត​ដែល​ទទួល​លុយ​ពី​បរទេស​ធ្វើ​សកម្មភាព​នៅក្នុង​ប្រទេស​កម្ពុជា។ យ៉ាង​ណា​ក៏​ដោយ លោក​ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មិន​បង្ហាញ​ឲ្យ​ដឹង​សោះ​ឡើយ​អំពី​ចំនួន​ជាក់​លាក់ និង​ទីតាំង​របស់​អង្គការ​ទាំង​នោះ។ នេះ​ក៏​ព្រោះ​ថា វា​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​ពិនិត្យ​និង​ស៊ើប​អង្កេត។

ប្រភព៖RFI

http://km.rfi.fr/cambodia/moi-ngo-01-05-2017


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា