លោក ហ៊ុន សែន ស្នើឲ្យគណបក្សនយោបាយទាំងអស់ បង្ហាញមុខបេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់

2017-06-01 16:10:00 5539 Views

 

លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរនោះ បានអំពាវនាវដល់ គណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឲ្យបង្ហាញមុខបេក្ខភាពក្រុមប្រឹក្សា ឃុំ សង្កាត់ របស់ខ្លួនជូនប្រជាពលរដ្ឋជាម្ចាស់ ដើម្បីពួកគាត់ពិចារណាបោះឆ្នោតជូន។លោក ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook នៅថ្ងៃព្រហស្បត្តិ៍ ទី១ ខែមិថុនា ឆ្នាំ២០១៧នេះថា គណបក្សនយោ បាយខ្លះមិនទាន់ហ៊ានបង្ហាញមុខបេក្ខជនឈរឈ្មោះឲ្យប្រជាជនបានស្គាល់នៅឡើយ ខណៈបេក្ខជនរបស់គណបក្សនយោបាយខ្លះ បានបោះបង់ចោលបក្សទៅចូលរួមជាមួយបក្សនយោបាយផ្សេងរួចទៅហើយ។លោក បានបញ្ជាក់យ៉ាងដូច្នេះ «បើបងប្អូនមិនស្គាល់បេក្ខជនឈរឈ្មោះ តើបងប្អូនបោះឆ្នោតជូនរបៀបណា? ព្រោះអ្នកទាំងនេះ ត្រូវនៅជាមួយបងប្អូនរយៈពេល៥ឆ្នាំ ប្រសិនគេជាប់ឆ្នោត។ យើងសង្ឃឹមថា គណបក្សនយោបាយទាំងអស់នឹងបង្ហាញមុខ បេក្ខជនឈរឈ្មោះ ឲ្យប្រជាជនបានស្គាល់ ដើម្បីងាយស្រួលដល់ការសម្រេចចិត្តរបស់ប្រជាជនក្នុងការបោះឆ្នោតជូន»

ប្រភព៖Fresh news

https://goo.gl/CWOJwP


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា