លោក ហង្ស ពុទ្ធា ថ្លែងឲ្យដឹងថា គ.ជ.ប នឹងប្រកាសលទ្ធផលបឋម នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅវេលាម៉ោង៥៖០០ល្ងាចនេះ

2017-06-04 12:10:00 5507 Views

 

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់ នៅមុននេះបន្តិចថា ការប្រកាសលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងធ្វើឡើងនៅវេលាម៉ោង៥៖០០ល្ងាច ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ។ គ.ជ.ប ក៏នឹងធ្វើសន្និសីទកាសែតមួយ ដើម្បីបូកសរុបលទ្ធផលនៃសកម្មភាព ក្នុងការបោះឆ្នោតផងដែរ។ការប្រកាសនេះ នឹងធ្វើឡើងតាមរយៈវិទ្យុជាតិ ទូរទស្សន៍ជាតិ វេបសាយរបស់ គ.ជ.ប និងទំព័រ Facebook រ​បស់អ្នកនាំពាក្យគជប។គិតត្រឹមម៉ោង ១១៖៣០នាទី ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ មានប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង៥០ភាគរយហើយ បានទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ ខណៈសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ក៏មានភាពល្អប្រសើរ មិនមានភាពមិនប្រក្រតីអ្វីធំដុំទេ។ នេះបើតាម លោក ហង្ស ពុទ្ធា។

ប្រភព៖ Fresh News

https://goo.gl/lgyiJv

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា