ផ្តើម​ពី​ថ្ងៃ​សម្រាក​បោះ​ឆ្នោត រោងចក្រ​បញ្ឈប់​តំណាង​សហជីព ១១​នាក់ កម្មករ​ផ្ទុះ​ការ​តវ៉ា

2017-06-07 14:45:00 5440 Views

 

កម្មករ​រោងចក្រ​សៅ​លែន នៅ​ចោមចៅ រាប់​រយ​នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ផ្ទុះ​កូដកម្ម អត់​ធ្វើ​ការ​ជាថ្មី បន្ទាប់​ពី​ក្រុមហ៊ុន​សម្រេច​ព្យួរ​ការងារ​តំណាង​សហជីព ១១​នាក់។ សហជីព​ទាំង​១១​នេះ ត្រូវ​បាន ក្រុមហ៊ុន​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្តិ​កំហុស​ធ្ងន់ធ្ងរ ញុះញង់​កម្មករ​មិន​ឲ្យ​ធ្វើ​ការ ចាប់​ពី​រសៀល​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៦ មិថុនា ដើម្បី​ទៅ​បោះ​ឆ្នោត​នៅ​ស្រុក​កំណើត ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មាន​ការ​ខាត​បង់​ធ្ងន់​ធ្ងរ។លោក ប៉ិច សាវ៉ាត តំណាង​សហជីព​ចលនា​កម្មករ ប្រចាំ​រោងចក្រ​សៅ​លែន ដែល​មាន​ទីតាំង​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី ក្រុមហ៊ុន បញ្ឈប់ តំណាង​សហជីព​ចំនួន ១១​រូប នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ កម្មករ​ជាង​មួយ​ពាន់​នាក់ បាន​ដើរ​ចេញ​ពី​ការងារ មក​ធ្វើ​កូដកម្ម មុខ​រោងចក្រ​ភ្លាមៗ ទាមទារ​ឲ្យ រោងចក្រ​ទទួល​តំណាង​សហជីព ចូល​ធ្វើ​ការងារ​វិញ។តំណាង​សហជីព​ចលនា​កម្មករ បាន​ទាមទារ​ឲ្យ ក្រុមហ៊ុន បង្ហាញ​ភស្តុតាង ដែល​បញ្ជាក់​ថា សហជីព​ជា អ្នក​ញុះញង់ កម្មករ​ឲ្យ​ធ្វើ​កូដកម្ម ចាប់​ពី​រសៀល​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៦ មិថុនា ដើម្បី​ទៅ​បោះ​ឆ្នោត​នៅ​ស្រុក​កំណើត។

ប្រភព៖RFI

https://goo.gl/0PK6i4

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា