លោក សម រង្ស៊ី ថានឹងមកកម្ពុជាវិញមុនការបោះឆ្នោតឆ្នាំ២០១៨

2017-06-14 10:45:00 5517 Views

 

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបានលាលែងចេញពីតំណែង និង កំពុងនិរទេសខ្លួន នៅក្រៅប្រទេសនោះ អះអាងថា លោក​ព្យាយាមរកមធ្យោបាយវិលត្រឡប់មកកម្ពុជាវិញឲ្យបានមុនបោះឆ្នោតឆ្នាំ ២០១៨។​

ថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃអង្គារម្សិលមិញ លោក សម រង្ស៊ី ថា លោកនឹង​មកកម្ពុជាវិញ ដើម្បីប្រកួតប្រជែងជាមួយលោក ហ៊ុន សែន គឺចូលរួមឃោសនារកសំឡេងឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ។លោក សម រង្ស៊ី ដែល​កំពុងរុំព័ទ្ធដោយបណ្តឹងរបស់រដ្ឋាភិបាលនោះ ក៏ធ្លាប់ចូលមកកម្ពុជាមុនការបោះឆ្នោតកាលពីឆ្នាំ២០១៣  ដែលពេលនោះលោកក៏ជាប់បណ្តឹងនៅតុលាការដែរ។​ ទោះយ៉ាងណា​លោក សម រង្ស៊ី ក៏ធ្លាប់ប្រកាសថា នឹងចូលមកកម្ពុជាវិញមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧នេះដែរ ប៉ុន្តែខកខានវិញ៕

ប្រភព៖VOD

https://goo.gl/gWdAaR

 

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា