លោកកឹម សុខា ៖ CNRP មានភាពរឹងមាំ យ៉ាងខ្លាំងក្លា ទោះមានឧបសគ្គយ៉ាងណាក៏ដោយ

2017-06-15 15:45:00 5491 Views

 

លោក កឹម សុខា ប្រធានគណបក្សសង្រ្គាះជាតិ (CNRP) បានលើកឡើងថា គណបក្ស មានភាពរឹងមាំយ៉ាងខ្លាំងក្លា​ បើទោះបីជាមានឧបសគ្គ យ៉ាងណាកើតឡើងក៏ដោយ។លោក កឹម សុខា បានថ្លែងពីក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងវេទិកាថ្លែងអំណរគុណម្ចាស់ឆ្នោត នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ថា “ជាការពិតណាស់ អ្វីដែលជាការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំរបស់យើង របស់សកម្មជនរបស់យើង គឺបានធ្វើការដោយម៉ឺងម៉ាត់ ដោយច្បាស់លាស់ ហើយជាពិសេសមានទំនាក់ទំនងគ្នា នៅតាមមូលដ្ឋាន។ ក្នុងនោះ មានការភ័យព្រួយ មានការព្រួយបារម្ភខ្លាំង នឹកឃើញរលកនយោបាយ ព្យុះភ្លៀង ផ្គររន្ទះ កម្ដៅនយោបាយ ប៉ុនប៉ងធ្វើទុកបុកម្នេញ ហើយបានធ្វើទុកបុកម្នេញ យ៉ាងខ្លាំងមកលើថ្នាក់ដឹកនាំ”។លោកបន្តថា ការធ្វើទុកបុកម្នេញមកលើថ្នាក់ដឹកនាំនេះ រហូតប៉ុនប៉ង រំលាយគណបក្សថែមទៀត ប៉ុន្តែដោយសារថ្នាក់ដឹកនាំ គណបក្សសង្រ្គាះជាតិ បានធ្វើការសម្រេចចិត្តត្រឹមត្រូវ ទើបមានភាពរឹងមាំ រហូតមកទល់ពេលបច្ចុប្បន្ន ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/UXv66S


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា