លោក ហ៊ុន សែន៖ ទាល់តែបក្សប្រជាជនរលាយបាន ប្រេដ អាដាម ថាល្អ

2017-06-15 16:55:00 5476 Views

 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកនេះ បានប្រតិកម្មតបទៅនឹងសេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ដែលថាការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-​សង្កាត់​​ឆ្នាំ​២០១៧នៅ​កម្ពុជាមិន​ល្អ ខណៈលោកថ្លែងកោតសរសើរដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ ថ្ងៃទី១៥ មិថុនា ២០១៧ លោក ហ៊ុន សែន ថ្លែងថាការបោះឆ្នោតគ្មានហិង្សា និងប្រជាជនចេញមកបោះឆ្នោតច្រើន ហើយអង្គការជាច្រើនបានទទួលស្គាល់ការបោះឆ្នោតនេះថាល្អ​ប៉ុន្តែលោកថាខុសគេតែ ប្រេដ អាដាម ម្នាក់ឯង។ លោកថា «តែខ្ញុំអត់យល់ទេ! បណ្តារស្ថានទូតនានារាប់ទាំងទូតអាមេរិកនៅទៅក្រុងភ្នំពេញចេញសេចក្តីថ្លែងការណ៍ថាការបោះឆ្នោតហ្នឹងល្អ! ដល់មានអង្គការក្រៅរដ្ឋាភិបាលមួយរបស់ ប្រេដអាដាម Human Rights Watch ស្អីគេនោះ? វាថាអាហ្នឹងអត់ល្អ! បើចឹងស្តាប់អ្នកណាឥឡូវហ្នឹង? អាហ្នុងស្អីក៏មិនល្អដែរ ជាពិសេសឲ្យតែគណបក្សប្រជាជនឈ្នះ គឺថាអាហ្នឹងមិនល្អម៉ង ស្តាប់តែប៉ុណ្ណឹងទៅដឹងហើយ ទាល់តែថា គណបក្សប្រជាជនរលាយបានអាហ្នឹងថាល្អ!»។​

ប្រភព៖VOD

https://goo.gl/FEUMkV


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា