ប្រធាន​រដ្ឋសភា​អះអាង​ថា​ អភ័យ​ឯកសិទ្ធិមិនអាច​ការពារ​​តំណាង​​​​រាស្ត្រ​ណា​ដែល​ប្រព្រឹត្ត​​បទ​ល្មើស

2017-06-21 10:20:00 5894 Views

​​​

ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងបានប្រែក្លាយសម័យប្រជុំសភាសាមញ្ញមួយកាលពីម្សិលមិញ ទៅជាការពិភាក្សាដេញដោលយ៉ាងក្ដៅគគុកលើបញ្ហាអភ័យឯកសិទ្ធិតំណាងរាស្ត្រ ដោយលោក ហេង សំរិន ប្រធានរដ្ឋសភាអះអាងថា រដ្ឋធម្មនុញ្ញការពារតែអ្នកគោរពច្បាប់ប៉ុណ្ណោះ។របៀបវារៈផ្លូវការសម្រាប់សម័យប្រជុំសភាកាលពីម្សិលមិញ គឺការពិភាក្សាអំពីសេចក្តីព្រាងច្បាប់មួយទាក់ទិនព្រឹទ្ធសភា ប៉ុន្តែតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិគឺលោក សុន ឆ័យ និងលោក ងឹម ញេង បែរជាទាមទារឱ្យរដ្ឋសភាការពារអភ័យឯកសិទ្ធិតំណាងរាស្ត្រដែលរដ្ឋធម្មនុញ្ញផ្ដល់ការការពារពីការផ្ដន្ទាទោស លុះត្រាតែសភាបោះឆ្នោតដោយសំឡេងពីរភាគបីដើម្បីដកអភ័យឯកសិទ្ធិពីតំណាងរាស្ត្រទាំងនោះ។លោក សុន ឆ័យ បានលើកឡើងជាពិសេសនូវករណីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាដែលសុទ្ធតែត្រូវបានដាក់ពន្ធនាគារកាលពីឆ្នាំមុនទាក់ទិនសារបង្ហោះតាមហ្វេសប៊ុករិះគន់រដ្ឋាភិបាលថាប្រើសន្ធិសញ្ញាព្រំដែនក្លែងក្លាយរវាងប្រទេសកម្ពុជា និងវៀតណាម។

ប្រភព៖ខេមបូឌា ដេលី

https://goo.gl/VcTzPd


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា