លោក ហ៊ុន សែន ព្រមាន​ទៅ​អ្នក​វិភាគ​ឲ្យ​ត្រៀម​ក្តារ​មឈូស ជុំវិញ​អត្ថាធិប្បាយ​របស់​ខ្លួន

2017-06-21 15:10:00 5479 Views

 

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២១​មិថុនា​នេះ បាន​រំលឹក​ឡើង​វិញ​នូវ​ប្រវត្តិ​តស៊ូ​រំដោះ​ប្រទេស​ចេញ​ពី​របប​ខ្មែរ​ក្រហម កាល​ពី​៤០​ឆ្នាំ​មុន។ ប៉ុន្តែ​នៅ​ក្នុង​វេទិកា​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ព្រមាន​ទៅ​ដល់​អ្នក​វិភាគ​ឲ្យ​ត្រៀម​ក្តារមឈូស​ជុំវិញ​ការ​អត្ថាធិប្បាយ​នានា ដែល​លោក​នាយក​រដ្ឋមន្រ្តី ចាត់​ទុក​ថា អាច​បង្ក​ទៅ​ជា​សង្រ្គាម។ ក្រៅ​ពី​នេះ ប្រមុខ​រដ្ឋាភិបាល ក៏​បាន​ព្រមាន​ឲ្យ​អ្នក​ដែល​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​តាម​រយៈ​បដិវត្តន៍​ពណ៌​ឲ្យ​ដក​ខ្លួន​ជា​បន្ទាន់។ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន គឺ​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​អត្ថាធិប្បាយ​របស់​ក្រុម​អ្នក​វិភាគ​មួយ​ចំនួន​ជុំវិញ​វោហាសាស្រ្ត​នៃ​សង្រ្គាម​ស៊ីវិល ដែល​លើក​ឡើង​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ថ្មីៗ​នោះ​ថា ទំនង​ជា​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​នៅ​ក្នុង​ចំណោម​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​លោក។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​លើក​ឡើង​ថា សង្រ្គាម​អាច​កើត​មាន​មែន តែ​កើត​ចេញ​ពី​អណ្តាត​របស់​ក្រុម​អ្នក​វិភាគ​នោះ​តែ​ម្តង។

ប្រភព៖RFI

http://km.rfi.fr/cambodia/hun-sen-21-06-2017

 

 

 

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា