បក្ស​​​ប្រឆាំង​​​ស្នើ​​​ឲ្យ​​​រដ្ឋាភិបាល​​​សម្រួល​​​ធ្វើ​​​យ៉ាង​​​ណា​​​ឲ្យ​​​ពល​​​ករ​​​ចំណាកស្រុក​​​បានច​​​ុះ​​​ឈ្មោះ​​​បោះឆ្នោត​​​

2017-06-22 15:20:00 5536 Views

 

ជាថ្មីម្តងទៀតគណបក្សប្រឆាំងនឹងស្នើឱ្យរដ្ឋាភិបាលបង្កលក្ខណៈងាយស្រួលសម្រាប់ការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខដល់ពលករចំណាកស្រុកប្រមាណ១លាននាក់តាមរយៈការបង្កើនចំនួនការិយាល័យចុះឈ្មោះនៅក្បែរព្រំដែនថៃ។គណបក្សសង្គ្រោះជាតិក៏នឹងស្នើឱ្យពន្យាររយៈពេលចុះឈ្មោះឱ្យពេញបីខែផងដែរ ជាសំណើមួយក្នុងចំណោមសំណើមួយចំនួនដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្លាប់បានច្រានចោលភ្លាមៗ ឬបានលើកឡើងថា វាឆាប់ពេកមិនអាចនិយាយបានទេ។លោកស្រី មូរ សុខហួរ អនុប្រធានគណ បក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា គណបក្សក៏ចង់ឱ្យ គ.ជ.បពិនិត្យសេចក្តីសម្រេចពីមុនឡើងវិញដែលតម្រូវឱ្យអ្នកបោះឆ្នោតចុះឈ្មោះក្នុងស្រុកកំណើតរបស់ខ្លួន ជាខដែលបានដាក់បន្ទុុកលើពលករចំណាកស្រុកដែលមកពីប្រទេសថៃ។លោកស្រីបានថ្លែងថា ការចុះឈ្មោះនៅតាមព្រំដែន “យ៉ាងហោចណាស់នឹងជួយដល់ពួកគាត់ចំណេញពេលវេលានិងការចំណាយផងដែរ”។

ប្រភព៖ខេមបូឌា ដេលី

https://goo.gl/SXeGKZ

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា