គជប ទៅ​ស៊ើបអង្កេត​បណ្តឹង​ប្រឆាំង​ប្រធាន​ PEC ស្វាយរៀង

2017-06-22 16:35:00 5514 Views

 

 ក្រុម​អ្នក​ច្បាប់​របស់ គ.ជ.ប កាលពី​ម្សិលមិញ​បាន​ចុះ​ទៅ​ធ្វើការ​ស៊ើបអង្កេត​ដោយ​ផ្ទាល់​ចំពោះ​បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឃុំ​ដូង ស្រុក​រមាសហែក​ដែល​បាន​ប្តឹង​ចោទប្រកាន់​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ស្វាយរៀង​លោក ឯម សុត ថា បាន​យក​កញ្ចប់​សន្លឹកឆ្នោត​ទៅ​ដាក់​ក្នុង​បន្ទប់​របស់​ខ្លួន ហើយ​ក្រោយ​មក​សន្លឹកឆ្នោត​មាន​ការ​ប្រែប្រួល​។នេះ​គឺជា​ការ​ស៊ើបអង្កេត​ដើម្បី​ដោះស្រាយ​បណ្តឹង​ផ្តន្ទាទោស​ចំនួន​ពីរ​ចុងក្រោយ​គឺ​នៅ​ឃុំ​ដូង​នេះ និង​នៅ​ឃុំ​ត្រពាំងជោរ​ក្នុង​ខេត្ត​កំពង់ស្ពឺ ក្នុង​ចំណោម​បណ្តឹង​ទាំងអស់​ចំនួន ៦៤ ដែល​ទទួល​បាន​ពី​គណបក្ស​នយោបាយ​ទាំង​មុន និង​នៅក្នុង​ពេល​បោះឆ្នោត​។នៅ​ឃុំ​ដូង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្តឹង​លើ​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ស្វាយរៀង​លោក ឯម សុត ដោយ​ចោទប្រកាន់​ថា​មន្ត្រី​រូប​នេះ​បាន​ឈរ​កៀក​នឹង​ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​សន្លឹកឆ្នោត និង​បាន​ដាក់​គំនាប​មក​លើ​ពួកគេ​ឲ្យ​សម្រេច​ដោយ​លម្អៀង​ទៅ​ភាគី​ម្ខាង​ទៀត​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/TDV3oj

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា