គ.ជ.ប៖ ការបោះឆ្នោត មានភាពវិជ្ជមានច្រើន ក្នុងការផ្ដល់ព័ត៌មាន ជូនដល់ពលរដ្ឋ

2017-06-23 16:25:00 5451 Views

 

អ្នកនាំពាក្យ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្សពុទ្ធា បានឲ្យដឹងថា សម្រាប់ការបោះឆ្នោត ដែលបានកន្លងផុតទៅ មានភាពវិជ្ជមានច្រើន ក្នុងការផ្ដល់ព័ត៌មាន ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយសារអ្នកព័ត៌មាន បានផ្សព្វផ្សាយព័ត៌មាន យ៉ាងទូលំទូលាយ។លោក ហង្ស ពុទ្ធា បានថ្លែងក្នុងសិក្ខាសាលាស្ដីពី ស្ថានភាពរបស់អ្នកសារព័ត៌មាន ក្រោយការបោះឆ្នោត និងការបញ្រ្ជាបសារព័ត៌មានបែបសន្តិភាព នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ថា បើអ្នកសារព័ត៌មាន មិនអនុវត្តបានល្អ នូវក្រមសីលធម៌របស់ខ្លួន អាចជួបប្រទះបញ្ហា។ លោកថា ការផ្ដល់ព័ត៌មាន ដល់អ្នកសារព័ត៌មាន អាចមានពីរសណ្ឋាន ទី១-ការផ្ដល់ព័ត៌មានដោយអព្យាក្រឹត្យ  , ទី២-ការផ្ដល់ព័ត៌មានដោយលំអៀង។ លោកសង្កត់ថា ការផ្ដល់ព័ត៌មាន ដោយលំអៀងសំដៅ ទៅដល់ការផ្ដល់ព័ត៌មាន ដោយកាន់ជើង គណបក្សនយោបាយណាមួយ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/g3BHnj

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា