ទូត​អាមេរិក​អបអរ​លោក ហ៊ុន សែន រឿង​បោះឆ្នោត​ខណៈ​បក្ស​ប្រឆាំង​ស្នើ​គ.ជ.ប​កែលំអ

2017-06-27 09:30:00 5456 Views

 

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) សរសើរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ជោគជ័យ​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ថ្ងៃ​ទី​៤ មិថុនា។ លោក​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​នៅ​រសៀល​ថ្ងៃ​ទី​២៦ មិថុនា នៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ដោយ​បាន​ពិភាក្សា​គ្នា​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក និង​កម្ពុជា ពី​អាទិភាព​នៃ​ការ​អភិវឌ្ឍ​សិទ្ធិ​មនុស្ស និង​បញ្ហា​ដទៃ​ទៀត​ដែល​មាន​សារសំខាន់​សម្រាប់​ទំនាក់ទំនង​កម្ពុជា-អាមេរិក។នៅ​ថ្ងៃ​ដដែល​នេះ គណបក្ស​សង្គ្រោះ​ជាតិ វិញ​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​វាយ​តម្លៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នេះ ថា​មិន​បាន​បំពេញ​លក្ខខណ្ឌ​ពេញលេញ​តាម​គោលការណ៍​នៃ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ បើ​ទោះ​ជា​ការ​រៀបចំ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ការ​ចុះ​ឈ្មោះ​បោះឆ្នោត ការ​ចុះ​បញ្ជី​បេក្ខជន​គណបក្ស​នយោបាយ​មាន​លក្ខណៈ​ល្អ​ប្រសើរ និង​មាន​ភាព​វិជ្ជមាន​ជាង​មុន​ក្ដី។

ប្រភព៖RFA

https://goo.gl/U3pXEm

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា