នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ ក្រសួងមហាផ្ទៃ កំណត់ឲ្យប្រកាសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ទូទាំងប្រទេសនៅថ្ងៃនេះ

2017-07-03 10:25:00 5582 Views

 

នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅទូទាំងប្រទេសនឹងត្រូវប្រកាសចូលកាន់តំណែងនៅថ្ងៃនេះ។

ទោះជាយ៉ាងណានៅតាមឃុំសង្កាត់មួយចំនួនបានធ្វើនៅថ្ងៃនេះ ហើយឃុំសង្កាត់មួយចំនួនទៀត ក៏មិនទាន់បានធ្វើនោះទេ ដោយហេតុថាការប្រកាសនេះគឺក្រសួងមហាផ្ទៃ បានប្រគល់ឲ្យខេត្តជាអ្នករៀបចំ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ។អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងយ៉ាងដូច្នេះថា «ក្រសួងមហាផ្ទៃ បានចេញប្រកាសទទួលស្គាល់អស់ហើយ ក្រុមប្រឹក្សាឃុំ មេឃុំ ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ ហើយការប្រកាសនេះក្រសួងមហាផ្ទៃជូនឲ្យរាជធានី-ខេត្តជាអ្នកចាត់ចែង គឺចាប់ផ្ដើមប្រកាសនៅថ្ងៃនេះទូទាំងប្រទេស និយាយរួមគ្រប់រាជធានី-ខេត្តទាំងអស់ប្រកាសចាប់ពីថ្ងៃនេះ ប៉ុន្ដែគ្រាន់តែថាមិនបានខេត្តធ្វើ ខេត្តខ្លះមិនទាន់ធ្វើ»

ប្រភព៖បណ្ដាញព័ត៌មាន Fresh News

https://goo.gl/2vbmkH


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា