លោក នី ចរិយា ចូលធ្វើការវិញហើយ ក្រោយតុលាការអនុញ្ញាតឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន

2017-07-04 14:50:00 5517 Views

 

លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចូលបំពេញការងារក្នុងតំណែងរបស់ខ្លួនជាធម្មតាវិញហើយ បន្ទាប់ពីត្រូវបានតុលាការចេញសេចក្ដីសម្រេចឲ្យក្រៅឃុំបណ្ដោះអាសន្ន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។ នេះបើតាមលោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ថ្លែង នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ។កន្លងមក លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា ចំពោះការអនុញ្ញាតឲ្យលោក នី ចរិយា ចូលធ្វើការបានវិញ ឬអត់ ត្រូវរងចាំការបញ្ជាក់ពីតុលាការឲ្យច្បាស់លាស់សិន ព្រោះការដែលតុលាការដោះលែងឲ្យលោក នី ចរិយា នៅក្រៅឃុំបណ្ដោះអាសន្ន កាលពីពេលកន្លងទៅនោះ ដូចជាមិនមានភាពច្បាស់លាស់ ចំពោះរឿងចូលធ្វើការវិញនេះឡើយ។ជុំវិញការចូលបំពេញការងារសារជាថ្មីនេះ លោក ខន កែវមនោ បានថ្លែងយ៉ាងដូច្នេះថា «គ.ជ.ប អត់បានលុបឈ្មោះគាត់ (លោក នី ចរិយា) ចេញពីមន្រ្តីបោះឆ្នោតទេ ដូច្នេះគាត់នៅតែមន្រ្តីបោះឆ្នោតដដែល ហើយខ្ញុំមិនបានតាមដានគាត់ចូលធ្វើការពីថ្ងៃណាទេ តែឃើញគាត់មកធ្វើការហើយ ក្នុងបន្ទប់ធ្វើការរបស់គាត់»

ប្រភព៖អង្គភាព Fresh News

https://goo.gl/3AM3iZ

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា