គណបក្សប្រឆំាង ផ្ដល់ដំណោះស្រាយពីរចំណុច ចំពោះករណីអតីតមេឃុំ-ចៅសង្កាត់ មិនព្រមប្រគល់ ការិយាល័យធ្វើការ ដល់អ្នកថ្មី

2017-07-05 10:50:00 5451 Views

 

បន្ទាប់ពីមានករណីអតីតមេឃុំ-ចៅសង្កាត់ មិនព្រមប្រគល់ការិយាល័យ ដល់អ្នកជាប់ឆ្នោតថ្មីតាមឃុំ-សង្កាត់មួយចំនួន នៅតាមបណ្តារាជធានីខេត្ត អនុប្រធានគណបក្សសង្គ្រោះជាតិ បានដាក់ចេញនូវយុទ្ធសាស្ត្រ ដែលជាដំណោះស្រាយចំនួនពីរចំណុច។លោកអេងឆៃអ៊ាងអនុប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងលើបណ្តាញសង្គម ហ្វេសប៊ុក នាព្រឹកថ្ងៃទី៥ ខែកក្កដាឆ្នាំ២០១៧ ថា ដំណោះស្រាយចំពោះអតីត មេឃុំ ចៅសង្កាត់ មិនប្រគល់ការិយាល័យធ្វើការឲ្យមេឃុំ ចៅសង្កាត់ថ្មី ៖ទី១ ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិថ្មី ត្រូវយកករណីនេះ (ការរៀបចំកន្លែងធ្វើការងារ សំរាប់ប្រធាន និងសមាជិក ក្រុមប្រឹក្សាឃុំសង្កាត់) ដាក់ចូលក្នុងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញ ឬវិសាមញ្ញ នៃក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ អនុម័ត "។ ដំណោះស្រាយទី២ លោក អេង ឆៃអ៊ាងលើកឡើងថា " ទី២ បន្ទាប់ពីក្រុមប្រឹក្សាឃុំ សង្កាត់អនុម័តហើយៗ ប្រសិនបើអតីតមេឃុំ ចៅសង្កាត់ រូបណាមិនគោរពសេចក្តី របស់ក្រុមប្រឹក្សាឃុំ សង្កាត់ (នៅតែមិនប្រគល់ការិយាល័យធ្វើការ ឲ្យមេឃុំ ចៅសង្កាត់ថ្មី) មេឃុំ ចៅសង្កាត់ ត្រូវធ្វើលិខិតស្នើសុំឲ្យអភិបាល នៃគណៈអភិបាលរាជធានី ខេត្តពាក់ព័ន្ធ ដោយយោងសេចក្តីសំរេច របស់ក្រុមប្រឹក្សាឃុំ សង្កាត់ មានវិធានការដោះស្រាយ"។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/kWBE1M


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា