ព្រះមហាក្សត្រ​និង​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដាំ​ដុះ​និង​ការពារ​ព្រៃឈើ

2017-07-10 10:05:00 5507 Views

 

ក្នុង​ឱកាស​បុណ្យ​រុក្ខទិវា​ថ្ងៃ​ទី​៩ ខែ​កក្កដា ព្រះមហាក្សត្រ និង​រដ្ឋាភិបាល អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ដាំ​ដុះ ការពារ​ព្រៃឈើ ហើយ​ត្រូវ​ចូលរួម​បញ្ឈប់​ការ​កាប់​រាន​ដី​ព្រៃ និង​ការ​កាប់​ឈើ​ខុស​ច្បាប់ និង​ការ​បរបាញ់​គ្រប់​រូបភាព។ រីឯ​អង្គការ​សង្គម​ស៊ីវិល ចង់​ឃើញ​រដ្ឋាភិបាល​មាន​ការ​ប្ដេជ្ញា​ចិត្ត​ពិតប្រាកដ​ក្នុង​ការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់ ជាជាង​គ្រាន់​តែ​អំពាវនាវ​បង្គ្រប់​កិច្ច និង​យក​ប្រជាប្រិយភាព។ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៧ បាន​យាង​ជា​ព្រះរាជ​អធិបតី​ក្នុង​រុក្ខទិវា​លើក​ទី​២៧ ដែល​ប្រារព្ធ​ឡើង​នៅ​ភូមិ​ក្រាំងក្រូច ឃុំ​ទួលព្រេច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។ ពិធី​នោះ គឺ​មាន​ការ​ដាំ​កូន​ឈើ​ប្រភេទ​គ្រញូង ធ្នង់ និង​គីនីន ជិត ១​ម៉ឺន​ដើម (៨.៨៣០​ដើម) នៅ​លើ​ផ្ទៃដី​ប្រមាណ ១០​ហិកតារ។ក្នុង​ឱកាស​នោះ ព្រះមហាក្សត្រ​ក៏​បាន​អំពាវនាវ​ឲ្យ​ជន​រួម​ជាតិ​ទាំងអស់ មេត្តា​រួម​គ្នា​ការពារ​ភ្លើង​ឆេះ​ព្រៃ បញ្ឈប់​ការ​កាប់​រាន​ដី​ព្រៃឈើ​ជា​កម្មសិទ្ធិ ការ​កាប់​ឈើ​ខុស​ច្បាប់ ការ​បរបាញ់ ការ​ដាក់​អន្ទាក់​ចាប់​សត្វ​ព្រៃ និង​ចូលរួម​ដាំ​ដើមឈើ​ឲ្យ​បាន​ច្រើន​ជា​អតិបរមា ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​ឡើង​វិញ​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយៗ​ទៀត។

ប្រភព៖RFA

https://goo.gl/k9UrRY

 

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា