គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ធ្វើ​បុណ្យ​គម្រប់​ខួប​១​ឆ្នាំ​រំឭក​ដល់​បណ្ឌិត កែម ឡី

2017-07-10 10:35:00 5617 Views

 

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​ថ្ងៃ​ទី​៩ កក្កដា រៀបចំ​ពិធី​បុណ្យ​គម្រប់​ខួប ១​ឆ្នាំ ដើម្បី​ឧទ្ទិស​កុសល​ជូន​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ គណបក្ស​នេះ​ក៏​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​ថ្មី​មួយ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី។ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉េង វីរៈ ថ្លែង​ក្នុង​ពិធី​នេះ​ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​មាន​សមត្ថកិច្ច បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី នេះ​បន្ថែម​ទៀត ពីព្រោះ​ថា ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី រយៈពេល ១​ឆ្នាំ​មក​ហើយ នៅ​មិន​ទាន់​រក​ឃើញ​ឃាតក​ក្រៅ​ពី​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នោះ​នៅ​ឡើយ។លោក យ៉េង វីរៈ បញ្ជាក់​ថា រដ្ឋាភិបាល​គួរ​តែ​ស្នើសុំ​ឲ្យ​ភាគី​អន្តរជាតិ មក​ជួយ​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​នេះ ដើម្បី​រក​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី និង​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែល​គោរព​ស្រឡាញ់​លោក កែម ឡី។

ប្រភព៖RFA

https://goo.gl/HEc9Kg

 

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា