ACU ឲ្យសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិថ្មី ចូលប្រកាសទ្រព្យ សម្បត្តិ ចាប់ពីថ្ងៃ១៥កក្កដា

2017-07-12 11:10:00 5722 Views

 

អង្គភាពប្រឆំាង អំពើពុករលួយ ហៅកាត់ថា ACU បានស្នើដល់ ក្រសួងមហាផ្ទៃ ប្រាប់ សមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលទើបជាប់ឆ្នោតអាណត្តិទី៤ ក្នុងឆ្នាំ២០១៧ ចូលទៅប្រកាសទ្រព្យសម្បត្តិ។យោងតាមលិខិតរបស់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆំាងអំពើពុករលួយ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ដាក់ជូន លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ស្តីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ បានឲ្យដឹងថា ការប្រកាសនេះ  ចាប់ពីថ្ងៃទី១៥កក្កដា ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាម២០១៧។លិខិតដដែលបានស្នើដល់ក្រសួងមហាផ្ទៃ បែងចែកសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិថ្មី ដែលទើប ជាប់ឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់   ដូចជា៖ទី១-  អ្នកជាប់ឆ្នោតដែលជាសមាសភាពចាស់ (ជាប់ឆ្នោត បន្តអាណត្តិ) និងអ្នកជាប់ឆ្នោតសមាសភាពថ្មីនៅតែមានមុខងារដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បតិ្ត  និងបំណុល  រួចមកហើយមិនចាំបាច់ប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅពេលនេះទេ ត្រូវប្រកាសនៅ របប២ឆ្នាំខាងមុខ   (ខែមករា ឆ្នាំ២០១៨  ឬខែមករា ឆ្នាំ២០១៩) ។ 

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/awwvFE

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា