CPP៖ ពលរដ្ឋមានទុក្ខ មិនដែលឃើញបុគ្គលខ្លះ ដែលតាំងខ្លួនជាអ្នក ស្នេហាជាតិមកដោះស្រាយ

2017-07-17 09:55:00 5437 Views

 

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានបញ្ជាក់ថា មានជនមួយចំនួន ដែលនិយាយស្រឡាញ់ប្រជាជន ស្រឡាញ់ជាតិ គ្រប់ម៉ាត់ គ្រប់ពេល តែពេលប្រជាជនមានទុក្ខលំបាក មានកង្វល់ មិនដែលមានមុខមកជួយដោះស្រាយបញ្ហាឡើយ ផ្ទុយទៅវិញមាន តែរត់ទៅដេកសម្ងំសុខ យករួចខ្លួនតែម្នាក់ឯង មិនខ្វល់ ពីសុខទុក្ខប្រជាជន។លោក សុខ ឥសាន បានថ្លែងតាមរយៈតេឡេក្រាម នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ថា  “វីរបុរស គឺជាជនស្នេហាជាតិ ស្រឡាញ់ប្រជាជន ចេះដឹងសុខទុក្ខប្រជាជន  មិនរត់ចោល ប្រជាជន នៅពេលប្រជាជនជួបការលំបាក មានមុខដើម្បីដោះស្រាយ បញ្ហាជូនប្រជាជន  ដាច់ខាតមិនរត់ចោលប្រជាជន បោះបង់ចោលប្រជាជន មិនមានការអី រត់ចោលប្រជាជន យករួចខ្លួន តែម្នាក់ឯង ទៅសម្ងំសុខឯក្រៅប្រទេស យ៉ាងរំភើយនោះទេ” ។  

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/eAUopD

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា