លោក ហ៊ុន សែន ព្រមានជាថ្មីទៀតថានឹងមិនអត់ឱនឲ្យអ្នកត្រៀមធ្វើ​«បដិវត្តន៍ពណ៌»

2017-07-18 11:15:00 5695 Views

 

មេដឹកនាំគណបក្សកាន់អំណាច​បានប្រើសារ​​ព្រមានជាថ្មីទៀត លើក្រុមណាដែលលោកចោទថា ជាអ្នកត្រៀមធ្វើ​«បដិវត្តន៍ពណ៌» ប្រឆាំង​​​​រដ្ឋាភិ​បាល​​ស្របច្បាប់នៅកម្ពុជា។ការព្រមាននេះ មិនមែនជាលើកទី១នោះ គឺលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន តែង​តែប្រើ​សារ​នេះ​ច្រើន​ដងម​ក​​ហើយ តំាងពីមុននិងក្រោយការបោះឆ្នោតឃុំសង្កាត់​ ឆ្នាំ២០១៧នេះ។ក្នុង​ពិធីអបអរសាទរប្រាសាទសំបូរព្រៃគុក ជាសម្បត្តិវប្បធម៌ពិភពលោក ១៧ ខែ​កក្កដា​ ឆ្នាំ២០១៧ លោក ហ៊ុន សែន បានប្រតិកម្មខ្លាំងៗ ចំពោះព័ត៌មានដែលគេ​ថា លោក​មាន​ឈឺធ្ងន់​កំពុង​ព្យាបាល​នៅ​ក្រៅ​ប្រទេស។ ស្របពេលជាមួយគ្នានោះ លោក ហ៊ុន​ សែន ក៏បានប្រើសារព្រមាន​ជាថ្មីទៀតថានឹងមិនអត់ឱនទៅ លើក្រុមអ្នក ត្រៀមធ្វើ​​«បដិវត្តន៍ពណ៌»ផ្តួលរំលំរដ្ឋាភិបាលនៃគណបក្សកាន់អំណាច​។

ប្រភព៖VOD

https://goo.gl/w49nvk

 

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា