សង្គ្រោះ​ជាតិ ​ចាប់ផ្តើម​ដូរ​ស្លាក​មាន​រូប​លោក​ សម រង្ស៊ី

2017-07-19 10:10:00 5471 Views

 

គណបក្ស​សង្គ្រោះ​ជាតិ​ចាប់ផ្តើម​ដក​ស្លាក​ដែល​មាន​រូប​លោក​ សម រង្ស៊ី ​និង​លោក កឹម សុខា ចាប់​ដៃ​គ្នា​ចេញ​ជា​បណ្តើរៗ​ហើយ​នៅ​មុន​ពេល​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដ៏ចម្រូង​ចម្រាស​ចូល​ជា​ធរមាន​នៅ​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ​។

លោក​ មុំ ប៉ាច ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ព្រែកកំពឹស​ក្នុង​ខណ្ឌ​ដង្កោ​បាន​ឲ្យ​ដឹង​ថា​សង្កាត់​របស់​លោក​បាន​ចាប់ផ្តើម​ដក​ស្លាក​ដែល​មាន​រូប​លោក​ សម រង្ស៊ី និង​លោក​ កឹម សុខា ចាប់​ដៃ​គ្នា​ចេញ ចាប់​តាំងពី​ថ្ងៃ​ដែល​រដ្ឋសភា អនុម័ត​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​មក​ម្ល៉េះ​។ប៉ុន្តែ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក គឹម សួរភីរិទ្ធ និង​លោក គី វ៉ាន់ដារ៉ា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​សម្រេច​រួច​ហើយ​ថា​នឹង​លុបមិន​ត្រឹម​តែ​រូប​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ពី​ស្លាក​គណបក្ស​ទេ ប៉ុន្តែ​ថែម​ទាំង​នឹង​លុប​រូប​លោក កឹម សុខា ដែល​ជា​ប្រធាន​បច្ចុប្បន្ន​ផង​ដែរ​ដើម្បី​ការពារ​មិន​ឲ្យ​មាន​ការ​រំលាយ​គណបក្ស​ពី​សំណាក់​គណបក្ស​ប្រជាជន​ដែល​កំពុង​កាន់​អំណាច បន្ទាប់ពី​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ម្ដង​ជា​ ២ ​ដង​ពី​សំណាក់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/dS6jFb

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា