លោក កឹម សុខា ថាប្តេជ្ញាពង្រឹងផ្ទៃក្នុងបក្សដើម្បីឈ្នះឆ្នោតឆ្នាំ​២០១៨

2017-07-20 09:45:00 5383 Views

 

មេដឹកនាំ​គណបក្សប្រឆំាង​បានឲ្យដឹងថា លោកប្តេជ្ញាពង្រឹងផ្ទៃក្នុងបក្ស​ឲ្យរឹងមំា ដោយថាដើម្បីដណ្តើមយ​ក​ជ័យ​ជំនះ​កា​របោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ខាងមុខ​នេះ។ការលើកឡើងរបស់លោក កឹម សុខា គឺក្នុង​ខួបកំណើតគណបក្សសង្គ្រោះជាតិ គម្រប់៥ឆ្នាំ ដែលបង្កើត កាលពីថ្ងៃទី១៧ ខែកក្កដា។​ លោក កឹម សុខា បានថ្លែងថា គណបក្សសង្គ្រោះជាតិមាន​បញ្ហាច្រើន ក្រោយពីគណបក្សសិទ្ធិមនុស្ស រួមគ្នា​ជាមួយ​គណបក្សសម រង្ស៊ី ដើម្បីប្រកួតប្រជែងការបោះឆ្នោត២០១៣ លោកថានៅគ្រា​នោះមាន​អ្នក​នយោ​បាយ​​ខ្លះ​​​ ដោយ(ទំនង​ជា​សំដៅ​ដល់​បក្ស​កាន់​អំណាច) ព្យាយាមបំបែកបំបាក់ផ្ទៃក្នុង​គណ​បក្ស​ប្រឆំាងនេះ​រហូត​ដល់​បច្ចុប្បន្ន​នេះ។ទោះជាយ៉ាងណាលោកថា គណបក្សសង្គ្រោះជាតិនៅតែរឹងមាំ និងកាន់តែមានការគំាទ្រពីប្រជាពលរដ្ឋ ខណៈសំឡេងឆ្នោតកើនឡើងជាបន្តបន្ទាប់។ករណីនេះ លោក កឹម សុខា ប្តេជ្ញាថានឹង​រួមគ្នាពង្រឹងផ្ទៃក្នុងបក្ស​​ ដើម្បី​​ឈ្នះ​​កា​រ​បោះ​ឆ្នោត​ឆ្នាំ២០១៨ ​គ្រប់​គ្រង​រដ្ឋា​ភិបាល​។

ប្រភព៖VOD

https://goo.gl/NY4dX5


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា