នគរបាល​ចាប់ផ្ដើម​ពិនិត្យ​ព័ត៌មាន​ហ្វេសប៊ុក​ មាន​និន្នាការ​ញុះញង់​បង្ក​អស្ថិរភាព

2017-07-25 14:50:00 5351 Views

 

 មន្ត្រី​នគរបាល​ជាន់ខ្ពស់​ប្រមាណ​ ១០០ ​នាក់​បាន​ជួប​ប្រជុំ​កាលពី​ម្សិលមិញ​នៅ​អគ្គស្នងការ​នគរបាល​ជាតិ​ក្នុង​ក្រុង​ភ្នំពេញ​បំណង​ដើម្បី​ដាក់​ចេញ​ពង្រឹង​វិធានការ​ជំនាញ​គ្រប់គ្រង​ និង​ក្ដាប់​ព័ត៌មាន​តាម​បណ្ដាញ​សង្គម facebook គ្រប់​សមាសភាព​នៃ​អង្គការ​សង្គម​ស៊ីវិល​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ដែល​មាន​និន្នាការ​ប្រឆាំង​រាជរដ្ឋាភិបាល ញុះញង់ បង្ក​អស្ថិរភាព​ដល់​សង្គម និង​បង្កើត​ឲ្យ​មាន​ការ​ច្របូក​ច្របល់​ខាង​នយោបាយ​គ្រប់​រូបភាព​។យោង​តាម​របាយការណ៍​បូក​សរុប​សភាពការណ៍ ការងារ​រក្សា​សន្តិសុខ សណ្ដាប់​ធ្នាប់​សង្គម​ប្រចាំ​ឆមាស​ទី​ ១ និង​ទិសដៅ​ការងារ​ឆមាស​ទី​ ២ ​ឆ្នាំ​ ២០១៧ ​បាន​ឲ្យ​ដឹង​ថា​ក្រុម​ដែល​មាន​និន្នាការ​ប្រឆាំង​ (​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​) ​សំដៅ​រកឃើញ​ និង​ចាត់​វិធានការ​បន្សាប​ឥទ្ធិពល ឬ ​លុប​​បំបាត់​នូវ​ឧបាយកល​ញុះញង់​បំបែក​បំបាក់​សាមគ្គីភាព​ប្រជាជាតិ ការ​ប៉ុនប៉ង​បង្ក​អស្ថិរភាព​សង្គម​ និង​បង្កើត​ឲ្យ​មាន​ភាព​​ច្របូកច្របល់​​ខាង​នយោបាយ​គ្រប់​រូបភាព​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/9Dik6y

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា