បក្សអំណាចខ្មែរ៖CNRP ប្រហែលមានបញ្ហាផ្ទៃក្នុង ទើបដករូបឯកឧត្តម កឹម សុខា-សម រង្ស៊ី ចេញ

2017-07-26 15:10:00 5662 Views

 

លោក សួន សេរីរដ្ឋាប្រធានគណបក្សអំណាចខ្មែរ បានថ្លែងថា ការដករូបលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) និងលោក សម រង្ស៊ី ចេញពីស្លាកគណបក្ស ប្រហែលជាមានបញ្ហាធំ នៅក្នុងផ្ទៃក្នុងរបស់បក្ស។គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ បានបើកកិច្ចប្រជុំផ្ទៃក្នុងបក្សរបស់ខ្លួន ដើម្បីពិភាក្សា ក្នុងការរុះរើស្លាកគណបក្ស។ ជាលទ្ធផលកិច្ចប្រជុំ បានសម្រេចដករូបលោក សម រង្ស៊ី និងរូបលោក កឹម សុខា ចេញពីបក្ស​ដោយដាក់រូបថ្មីជំនួសវិញ គឺដាក់តែរូបសញ្ញាព្រះអាទិត្យ។ ក្នុងនោះគណបក្សក៏បានដាក់ផែនការ ដើម្បីផ្សព្វផ្សាយបន្ត ទៅគណបក្សនៅគ្រប់រាជធានី-ខេត្ត ឲ្យចាប់ផ្តើមរុះរើ។លោក សួន សេរីរដ្ឋា បានឲ្យដឹង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ថា “ការដកតែលោក សម រង្ស៊ី ដើម្បីកុំឲ្យមានភាពខុសច្បាប់វាអត់អីទេ ប៉ុន្ដែដកទាំងលោក កឹម សុខា ប្រធានកំពុងកាន់ដំណែងហ្នឹង ខ្ញុំយល់ឃើញថា ប្រហែលជាមានបញ្ហាអីហើយ”។

ប្រភព៖មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល

https://goo.gl/YC4xeq


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា