CNRP មិន​ទទួល​ខុសត្រូវ​បើ​សមាជិក​គណបក្ស​ទាក់ទង​លោក​ សម រង្ស៊ី

2017-07-31 16:35:00 5526 Views

 

 

​គណបក្ស​ប្រឆាំង​នឹង​មិន​ទទួល​ខុសត្រូវ​ចំពោះ​បុគ្គល​ណា​នៅ​ក្នុង​គណបក្ស​ដែល​ទាក់ទង​ជាមួយ​លោក​ សម រង្ស៊ី នោះ​ទេ​ដែល​នេះ​គឺជា​ផ្នែក​មួយ​របស់​គណបក្ស ដើម្បី​ទប់ទល់​ទៅ​នឹង​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​ទើប​តែ​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​ក្នុង​នាម​ជា​ប្រមុខរដ្ឋ​ស្តីទី​បាន​ចុះ​ហត្ថលេខា​។ នេះ​បើ​តាម​លោក គឹមសួរភិរិទ្ធ តំណាងរាស្ត្រ​គណបក្រ​សង្គ្រោះ​ជាតិ​។ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ​ម្តង​ហើយ​ម្តង​ទៀត ​ក្នុង​រយៈពេល​ថ្មីៗ​កន្លង​មក​នេះ​ក្រោម​ហេតុផល​ ដើម្បី​ហាមប្រាម​ទណ្ឌិត​មិន​ឲ្យ​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​។ប៉ុន្តែ​ ក្រុម​អ្នក​សង្កេតការណ៍​ចាត់ទុក​ថា ​ច្បាប់​នេះ​ត្រូវ​បាន​គណបក្ស​ប្រជាជន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ធ្វើ​ឡើង​ដើម្បី​បញ្ចប់​ជីវិត​នយោបាយ​របស់​ លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង ខណៈ​ដែល​លោក សម រង្ស៊ី ត្រូវ​បាន​កាត់ទោស​ក្លាយ​ជា​ទណ្ឌិត​ពាក់ព័ន្ធ​នឹង​ករណី​ជាច្រើន​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​រឿង​នយោបាយ​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/GMJwWX


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា