មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចថា បក្សឆាំង កុំសូវស្តាប់មនុស្សមួយចំនួនតូច និងអង្គការមួយដំបរស្វា

2017-08-01 11:25:00 5701 Views

 

មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច លើកឡើងថា គណបក្សប្រឆំាងកុំសូវស្តាប់ មនុស្សមួយចំនួនតូច និង អង្គការមួយដំបរស្វាពេក។ ការលើកឡើងនេះ បន្ទាប់ពីគណបក្សប្រឆាំង គ្រោងនឹងដាក់លិខិតទៅកាន់រដ្ឋសភា ដើម្បីស្នើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោត។លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី១ សីហា ឆ្នាំ២០១៧ថា   ​ក្រោយការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ ឆ្នាំ២០១៣ គណបក្សប្រឆាំងបានឡាំប៉ា ប្រឆាំងនឹងលទ្ធផលបោះឆ្នោត។ លោកបញ្ជាក់ថា «ការតវ៉ារបស់គណបក្សប្រឆាំង បានចំណាយពេល អស់ប្រមាណមួយឆ្នាំ នៅតែមិនបានលទ្ធផលអ្វី ។ នៅទីបំផុត ​គណបក្សទាំង២ នៅក្នុងរដ្ឋសភា បានចុះកិច្ចព្រមព្រៀងនយោបាយមួយ នាថ្ងៃ ទី២២ ខែកក្កដា ឆ្នាំ២០១៤ ដើម្បីបញ្ចប់បញ្ហាក្នុងសង្គម ដែលក្នុងនេះ មានការឯកភាពគ្នា កែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ឲ្យកាន់តែមានការជឿទុកចិត្ត ពីគ្រប់មជ្ឈដ្ឋាន។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/df3Mvs

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា