លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ សារព័ត៌មានអាមេរិក​ ខូចណាស់

2017-08-01 11:35:00 4708 Views

 

 ក្រោយពីសារព័ត៌មានអាមេរិក CNN និងABC បានផ្សាយព័ត៌មានបំភ្លៃការពិត ដោយស្រង់សម្ដី ប្រធានអង្គការមេត្រីអន្ដរជាតិ មណ្ឌលបណ្ដុះបណ្ដាល ( AIM) ថា ម្តាយជាស្រ្តីរបស់កម្ពុជា បានយកកូនខ្លួនទៅលក់ ធ្វើជាស្រីពេស្យា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១ ​ខែសីហានេះ បានថ្លែងឆ្លើយតប ទៅនឹងការផ្សាយនេះវិញថា សារព័ត៌មានអាមេរិកខូចណាស់ ផ្សាយគ្មានមូលដ្ឋានច្បាស់លាស់ សមនឹងត្រូវប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ជេរមិនខុសមែន។ 

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីអញ្ជើញ ប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ ​និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ថា "ទូរទស្សន៍CNN សមតែប្រធានាធិបតីដូណាល់ត្រាំ គាត់ជេរ គាត់ជេរហ្នឹងជេរត្រូវណាស់ សុំផ្ដាំទៅប្រធានាធិបតីដូណាល់ត្រាំផង ថា ឯកឧត្តម ជេរ អាCNNនេះ គឺជេរត្រឹមត្រូវហើយ អត់ខុសទេ សារព័ត៌មានអាមេរិកខូចណាស់"។ 

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/M3cwwt


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា