ពលរដ្ឋ​ខ្មែរ​ប្រមាណ​២​លាន​នាក់​មិនទាន់​ចុះឈ្មោះ​បោះឆ្នោត​

2017-08-01 11:40:00 5563 Views

 

លោក ហង្ស ពុទ្ធា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ពលរដ្ឋ​កម្ពុជា ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ ឡើងទៅ ហើយ​មិនទាន់​ចុះ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នា​អាណត្តិ​ទី​៦ នៅ​ឆ្នាំ​២០១៨ មាន​ពីរ​ប្រភេទ គឺ​ទីមួយ ពលរដ្ឋ ដែល​ចំណាកស្រុក ទៅ​រស់នៅ​និង​ធ្វើការ​នៅក្រៅ​ប្រទេស ហើយ​ទី​ពីរ គឺ​ពលរដ្ឋ នៅក្នុង​ប្រទេស​។ អ្នកនាំពាក្យ​គ​.​ជ​.​ប រូបនេះ និយាយ​ដូច្នេះ​ថា​៖«​ពលរដ្ឋ ដែល​ចំណាកស្រុក​ជាង​១​លាន​នាក់ មិនទាន់​ចុះឈ្មោះ​។ ហើយ​ពលរដ្ឋ​ផ្សេងទៀត នៅក្នុង​ប្រទេស បូក​ទាំង​ពលរដ្ឋ ដែល​ទើបនឹង​គ្រប់​អាយុ ផងដែរ​»​។ បើតាម​លោក ហង្ស ពុទ្ធា ការរៀបចំ​ចុះឈ្មោះ​បោះឆ្នោត​នេះ គឺ​សម្រាប់តែ​ពលរដ្ឋ ដែល​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត ប៉ុណ្ណោះ​។ លោក ធ្លាប់​បញ្ជាក់ថា ពលរដ្ឋ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​រួចហើយ កាលពីពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ កន្លងទៅ គឺអាច​ទៅ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នាពេលខាងមុខ​តែម្តង ដោយ​ពួកគេ មិនចាំបាច់​ទៅ​ចុះឈ្មោះ ម្តង​ទៀតឡើយ​។​

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/iwkumC


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា